ភ្នំពេញ៖ ថ្ងៃទី១០ កញ្ញា ២០១៧, អគារសិក្សាថ្មីរបស់​សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលស្ថិតនៅលើទំហំដីជិត ៧ហិចតា ត្រូវបានរចនា​ និងសាងសង់ឡើងបែបទំនើបដោយក្រុមស្ថាបត្យករជាតិ និងអន្តរជាតិ នឹងបើកទ្វាររង់ចាំទទួលនិស្សិតក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះហើយ ។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងបើកទ្វាររង់ចាំទទួលនិស្សិតក្នុងឆ្នាំសិក្សាថ្មីខាងមុខនេះហើយ

និស្សិតដែលចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សាថ្មី ២០១៧-២០១៨ នឹងក្លាយជានិស្សិតជំនាន់ដំបូងគេ ដែលនឹងបានប្រើប្រាស់បរិក្ខារសិក្សាដ៏សំបូរបែបរបស់អគារសិក្សាថ្មី ដែលមានតែមួយគត់នៅកម្ពុជា។

លោកសាស្រ្តាចារ្យបណ្ឌិត Kenneth Dunn សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ AUPP បានលើកឡើងថា “អគារសិក្សាថ្មីនេះត្រូវបានយកចិត្តទុកដាក់គូរប្លង់ និងរចនាឡើងដ៏ទំនើបបំផុត ដើម្បីបង្កើតបរិយាកាសសិក្សាដ៏ល្អបំផុតសម្រាប់និស្សិត ដូចទៅនឹងពួកគាត់កំពុងសិក្សានៅសហរដ្ឋអាមេរិកអ៉ីចឹងដែរ”។

បរិក្ខារសិក្សាដ៏សំបូរបែបរបស់អគារសិក្សាថ្មី ដែលមានតែមួយគត់នៅកម្ពុជា

អគារសិក្សាថ្មីនេះ បំពាក់ទៅដោយបរិក្ខារសិក្សាទំនើបៗលើសគេ រួមមាន៖ មន្ទីរពិសោធន៍ បន្ទប់កុំព្យូទ័រ បណ្ណាល័យផ្ទុកឯកសាររាប់ពាន់មុខ មន្ទីរស្រាវជ្រាវ សាលសម្រាប់និស្សិតដ៏ធំទូលាយ អាហារដ្ឋាន ថ្នាក់រៀនធំទូលាយបំពាក់ដោយម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាព ១០០% បរិក្ខារកីឡាដ៏សំបូរបែប ធ្វើឱ្យអគារសិក្សាថ្មីរបស់ AUPP ក្លាយជាអគារសិក្សាលេចធ្លោរ ដែលប្អូនៗសិស្សានុសិស្សបាននឹងកំពុងទន្ទឹងរង់ចាំ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែលល្បីខាងគុណភាពអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលបង្រៀនដោយសាស្រ្តាចារ្យអាមេរិក មានសញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិត មកពីបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី ប៉ែកអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធី សិក្សាសញ្ញាបត្រពីរ

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធី សិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ជាមួយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ​ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បំណាច់ខែកញ្ញា ឆ្នាំ២០១៧។ 

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh

ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ​ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]