ភ្នំពេញៈ បុរសស្រ្តី២នាក់ អាយុជាង ២០ឆ្នាំ ដែលមិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់ពីយកគ្រឿងញៀន ផ្ញើទៅខេត្តសៀមរាប មិនបានសម្រេច នៅចំណតរថយន្ត ឈ្នួលផ្សារធំថ្មី ផ្លូវលេខ១២០ ភូមិទី៣ សងា្កត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

នគរបាលបាន ឆែកឆេររកឃើញ ថ្នាំពណ៌ស ថ្លា៤ដុំ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ២៦ដុំ បន្ទាប់ពីជនសង្ស័យ២នាក់ បានរុំស្គុតខ្មៅជាច្រើនជាន់ យកផ្ញើទៅខេត្តសៀមរាប នៅចំណតរថយន្តឈ្នួលផ្សារធំថ្មី នៅម៉ោង ១៣និង១៥នាទី ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១២ ។

បន្ទាប់ពីកោសល្យវិច្ច័យ នគរបាលបានបញ្ជាក់ថា ថ្នាំពណ៌សថ្លា ៤ដុំតូច ជាប្រភេទ មេតំហ្វេតាមីន ទំងន់៣ជី ចំណែកឯថ្នាំគ្រាប់ពណ៌ផ្កាឈូក២៦គ្រាប់នោះ ពុំមានសារធាតុញៀននោះទេ ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បាននិយាយថា នៅម៉ោងប្រមាណ១៣និង១៥នាទី បុរសនារី២នាក់ បានជិះម៉ូតូ យកអីវ៉ាន់ រុំស្គុតខ្មៅជាច្រើនជាន់ ផ្ញើទៅកាន់ខេត្តសៀមរាប បន្ទាប់ពីឮ អ្នកដំណើរដែរ អង្គុយក្បែរ និយាយថា រុំច្រើនជាន់យ៉ាងនេះ ហេងសយគ្រឿងញៀន ! ឮដូច្នេះនារីដែលបានយកអីវ៉ាន់ទៅផ្ញើនោះ ក៏បានទម្លាក់ចោលឡើងជិះ ម៉ូតូទៅបាត់ ។

សាក្សីបន្ថែមថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងនគរបាលការិយាល័យ សណ្តាប់ធ្នាប់ ប្រចាំការនៅចំណតរថយន្តឈ្នូល ក៏បានយកអីវ៉ាន់ដែលរុំស្គុត ខ្មៅនោះ មកហែកមើលឃើញមាន កូនដបជ័រមួយគំរបបិទជិត ក្នុងនោះមានម្ស៉ៅក្រាមពណ៌សថ្លា៤ដុំ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ២៦ដុំ ។

នគរបាលនៅមិនទាន់កំណត់អត្តសញ្ញាណ បុរសស្ត្រី២នាក់នោះ បាននៅឡើយទេ តាមការឲ្យដឹង ពីសាក្សីនារីម្នាក់ ដែលយកអីវ៉ាន់ទៅផ្ញើនោះ បាននិយាយ ភាសាវៀតណាម ជាមួយនិងតៃកុងរថយន្ត ។

ប្រជាពលរដ្ឋដែលរស់នៅ ជិតចំណតរថយន្តឈ្នួល ផ្សារធំថ្មី ជាញឹកញាប់តែងតែ រអ៊ូរទាំនិងភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ យ៉ាងអណាធិបតេយ្យ នៅកន្លែងនេះ ដោយពួកគាត់បានស្នើរសុំឲ្យអជ្ញាធរ បើកភ្នែកមើល នឹងជួយរៀបចំកែលំអ ឲ្យមានរបៀបរាបរយ សម្រាប់ការធ្វើចរាចរណ៍ និងសុវត្ថិភាព ៕

ដោយ៖ គឹមចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]