ភ្នំពេញ៖ ជីវិតគូគ្មានអ្នកណាប្រាថ្នា ចង់បានពីរបីនោះទេក្នុងឆាកជីវិត គ្រប់គ្នាសុទ្ធតែចង់រស់នៅក្រោមសុភមង្គល ដែលពោរពេញដោយស្នាមញញឹម និងសេចក្ដីសុខ មិនថា អ្នកនោះជាអ្នកណា។

ចំពោះក្ដីសុបិន្តទាំងនេះ មិនអាចកើតឡើងលើគ្រប់បុគ្គលឡើយ អ្នកខ្លះរៀបការហើយ ក៏អាចប្រះឆាឈានដល់ការបែកបាក់គ្នា ទៅតាមស្ថានភាពជាក់ស្ដែងទៀតផង រាល់បញ្ហាមួយនេះគឺអាចកើតឡើងលើមនុស្សគ្រប់គ្នា សូម្បីតែអ្នកសិល្បៈ។

ប៉ុន្ដែបើប្រិយមិត្តចាប់អារម្មណ៍លើ គូស្វាមីភរិយាតារាទាំង៧គូនេះវិញ លោកអ្នកប្រាកដជាលួចច្រណែននឹង សុភមង្គលដែលពួកគេមានសព្វថ្ងៃមិនខាន។  ព្រោះអ្នកទាំងនោះតែងតែត្រូវបានអ្នកគាំទ្រ សរសើរពីជីវិតឯកជនក្នុងគ្រួសារ ស្របពេលដែលខ្លួនកំពុងជោគជ័យក្នុងអាជីពសិល្បៈ៕

១.លោក ព្រាប សុវត្ថិនិងភរិយា

អ្នកក៏ដឹងថា កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ មិនធ្លាប់រងរឿងអាស្រូវណា មួយ ពាក់ព័ន្ធនឹងគ្រួសារ ទាំងដែលស្នេហានិងការងារលោក កំពុងលូតទៅមុខមិនឈប់ គ្រប់គ្នាតែងយកគាត់ជាគំរូដើម្បីយកត្រាប់តាមជានិច្ច។ 

លោក ព្រាប សុវត្ថិ និងភរិយា

២.ប្ដីប្រពន្ធអ្នកនាង គង់ សុជាតិ

ទាំងពីរអ្នកនេះ សុទ្ធសឹងតែជាអ្នកសិល្បៈ ដូច្នេះម្នាក់ៗហាក់មានភារៈកិច្ចច្រើនរាប់មិនអស់ យ៉ាងណាមិញប្ដីប្រពន្ធមួយគូនេះ នៅតែមានភាពផ្អែមល្ហែម បើទោះជាមានកូនស្រីមួយហើយក្ដី។ 

អ្នកនាង គង់ សុជាតិ និងស្វាមី

៣.គូស្វាមីអ្នកនាង យក់ ថិតរដ្ឋា

តារាប្រុសស្រីមួយគូនេះតែងតែ បង្ហាញភាពស្និទ្ធស្នាលរវាងគ្នាជានិច្ច បើទោះបីជាស្វាមី អ្នកនាង មានការងាររស៊ីច្រើនក្នុងដៃក្ដី មកទាល់ពេលនេះពួកគេក៏បានបន្សល់កូនប្រុសដល់ទៅ ២រូបជាចំណងដៃស្នេហ៍ផងដែរ។ 

អ្នកនាង យក ថិតរដ្ឋា និងស្វាមី

៤.គូស្វាមីលោក ជា វណ្ណារិទ្ធ

អ្នកណាក៏ដឹងពីទំនួលខុសត្រូវជាស្វាមីដ៏ល្អ ចំពោះគ្រួសាររបស់ពិធីករសង្ហាលោក ជា វណ្ណារិទ្ធដែរ កាន់តែពិសេសប្ដីគំរូរូបនេះតែងតែផ្ដល់ភាពកក់ក្ដៅជូនភរិយា ទាំងដែរនាងកំពុងពពោះកូនទី២។ 

ពិធីករសង្ហាលោក ជា វណ្ណារិទ្ធ និងភរិយា

៥.អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា

ស្នេហារវាងប្ដីប្រពន្ធមូយគូនេះ បានសាងឡើងមិនក្រោម១០ឆ្នាំទេ ប៉ុន្ដែទោះពេលវេលាដើរទៅមុខយ៉ាងណា ក៏ទំនាក់ទំនងស្នេហាអ្នកទាំងពីរគ្មានការផ្លាស់ប្ដូរបន្តិច សោះឡើយ។ 

គង់ ចាន់ស្រីមុំ និងស្វាមី

៦.គូស្វាមីភរិយា លោក កែវ វាសនា

ទោះបីទើបរៀបការមែនក្ដី តែតារាប្រុសដែលជាម្ចាស់បទ«ឥទ្ធិពលដុល្លារ» ដូចមិនចង់ទៅណាឆ្ងាយពីភរិយារូបស្រស់នេះឡើយ ទាំងដែលកូនទី១មិនទាន់ចេះដើរផង លោក និងភរិយាបានសម្រេចយកកូនទី២មួយទៀត ជាហេតុធ្វើឲ្យអ្នកគាំទ្រសរសើរមិនឈប់។ 

លោក កែវ វាសនា និងភរិយា

៧.ប្ដីប្រពន្ធ លោក ឆាយ វិរៈ យុទ្ធ

តារាចម្រៀងប្រុសពូកែស្រែកគ្រប់បទ លោក ឆាយ វីរៈយុទ្ធ បានបញ្ចាប់ជីវិតនៅលីវនេះកាលពីប៉ុន្មានខែមុន ចំពោះសេចក្ដីស្រលាញ់របស់លោកជូនទៅ ភរិយាតែងបង្ហាញ លើបណ្ដាញសង្គម មើលហើយពិតជាផ្អែមល្ហែមខ្លាំងពិតមែន។ 

លោក ឆាយ វិរៈយុទ្ធ និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា