(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី ០៧ កញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអនាគតភរិយារបស់ លោក ហេង ឡុង បានធ្វើឲ្យលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះនាងបានរៀបចំពិធីខួបកំណើត ដោយមាននំខេកមួយ និង ផ្កាមួយបាច់ យ៉ាងគាប់ចិត្តជូនដល់ លោក ហេង ឡុង ធ្វើឲ្យលោកប្រុសពោះម៉ាយកូនមួយម្នាក់នេះ ញញឹមបិទមាត់មិនជិតតែម្ដង។

ទស្សនិកជនសង្កេតឃើញថា បន្ទាប់ពីមានភាពសប្បាយរីករាយក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដែលមានមនុស្សជាទីស្រលាញ់ធ្វើឲ្យហើយ លោក ហេង ឡុង បានបង្ហោះរូបភាពជាច្រើនសន្លឹកព្រមទាំងសរសេរថា «អរគុណសំរាប់ការ suprise my birthday ! នំ១ ផ្កា១បាច់ សែនមាននយ័ Chanlakhena Chorn»។ ដោយឡែកសម្រាប់ អ្នកនាង ចន ច័ន្ទលក្ខិណា ឯណោះវិញ ក៏បានបង្ហោះរូបដោយលាយឡំជាមួយនឹងសារមួយចំនួនដែលសរសេថា «Happy birthday to u honey !!! Heng Loong surprise ឲ្យហើយ ព្រោះម្ចាស់ខ្លួនមិនដែលចាំថ្ងៃខួបកំណើតខ្លួនឯងសោះ»។

ជាការពិតណាស់ តាមរយៈវីដេអូដែល អ្នកនាង ចន ច័ន្ទលក្ខិណា បាន Live គឺពិតជាធ្វើឲ្យលោក ហេង ឡុង មានភាពភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងសម្ដែងនូវក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកទៀតផង។ អ្វីដែលពិសេសនោះមានទស្សនិជនជាច្រើន បាននិយាយាថា អ្នកទាំងពីរពិតជាស័ក្ដសមគ្នា និង ផ្អែមល្ហែមមែនទែន។ ចំពោះរាត្រី ខួប របស់លោក ហេង ឡុង នេះដែរ គឺមានមិត្តៗរួមអាជីពចូលរួមជាច្រើននាក់ទៀតផង៕

នំខេកមួយ ផ្កាមួយបាច់ សម្រាប់ លោក ហេង ឡុង
នំខេកមួយ ផ្កាមួយបាច់ សម្រាប់ លោក ហេង ឡុង
នំខេកមួយ ផ្កាមួយបាច់ សម្រាប់ លោក ហេង ឡុង
នំខេកមួយ ផ្កាមួយបាច់ សម្រាប់ លោក ហេង ឡុង
នំខេកមួយ ផ្កាមួយបាច់ សម្រាប់ លោក ហេង ឡុង

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា