រាជធានី​ភ្នំពេញ ៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្រធាន​សមាគម​សិល្ប​ករ​ខ្មែរ​អាណត្តិ​ថ្មី​មាន​ទំនាស់​ពាក្យ​សម្តី​ជាមួយ​ភាគី​ជា​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក ។ ចុង​ក្រោយ​នេះ​អ្នក​នាង​ច​ន ច័​ណ្ទ​ល​ក្ខិ​ណា បាន​ប្រកាស​សុំ​ទោស​មហាជន ដោយ​ចង់ឱ្យ អ្វី​ៗ​ចប់​ជា​ស្ថាពរ​ហើយ​ងាក​មក​គិតគូរ​រឿង​ការងារ​សិល្បៈ​វិញ ។

បន្ទាប់​ពី​ឡើង​គ្រង​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មក តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើ​ឱ្យ​មហាជន​ងឿងឆ្ងល់​ជុំវិញ​មាន​ជម្លោះ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក ។ ជា​ពិសេស​កន្លង​មក​បាន​ឆ្លើយឆ្លង​វាយប្រហារ​ជាមួយ​លោក​សុវណ្ណ មក​រា និង​លោក​ម៉ៃ សុគន្ធ ។ ការ​ទាស់ទែង​ទាំងនោះ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អាក់អន់ចិត្ត ហើយ​ចង់ឱ្យ​មានការ​យោគយល់​គ្នា និង​មិន​បង្ហាញ​ពី​ការ​បែកបាក់​របស់​សិល្បករ ។

ចំណែក​អនាគត​ស្វាមី​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា លោក​ហេង ឡុ​ង ដែល​មុន​នេះ​ប្រកាស​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក​សុវណ្ណ មក​រា ពី​បទ​បរិហារកេរ្តិ៍​នោះ បាន​ប្រកាស​ដក​ពាក្យបណ្តឹង​ដោយ​មិន​ចង់ឱ្យ​មាន​ទំនាស់​តទៅ​ទៀត ។

ថ្មី​ៗ​កន្លង​មក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ថា «​មួយ​រយៈ​កន្លង​មក​ការ​វាយប្រហារ​សាចទឹក​ដាក់​គ្នា​រវាង​សិល្បករ​និង​សិល្បករ​ជាមួយ​បញ្ហា​ទំនាស់​ជា​ច្រើន​ដែល​កើត​មាន​ឡើង ជួនកាល​គ្មាន​ប្រភព​ច្បាស់លាស់​ធ្វើ​ឱ្យ​នាង​ខ្ញុំ​មាន​សម្ពាធ និង​អារម្មណ៍មិនល្អ ហើយ​ក៏​បាន​តប ដោយ​ប្រើ​ពាក្យសុំ​ដី​មិន​សមរម្យ ខ្លះ​ៗ ។

នាង​ខ្ញុំ​សូម​អរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មិត្តភក្តិ​ទាំងអស់ ជា​ពិសេស គឺ​មតិ ល្អ​ៗ​ពី​អ្នក​រិះគន់​ដល់​នាង​ខ្ញុំ​ពី​បញ្ហា​ខាងលើ​នេះ ធ្វើ​ឱ្យ​យល់​ថា​ការ​ប្រើ​កំហឹង និង​អារម្មណ៍​ឆេវឆាវ​នេះ​មិនមែន​ជា​ដំណោះស្រាយ​ដែល​មាន​ល​ទ្ឋ​ផល​ល្អ​នោះ​ទេ ។

ជា​ពិសេស​នៅ​ក្នុង​ពេល​នេះ​ដែល​នាង​ខ្ញុំ​ជា​ប្រធាន​សមាគម​សិល្បករ និង​ជា​អ្នកតំណាង​ឱ្យ​សិល្បករ​ក្រោម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្នុង​អាណត្តិ​ថ្មី​នា​ពេល​កន្លង​មក ។ នាង​ខ្ញុំ​សុំ​ធ្វើការ​អភ័យទោស​ចំពោះ​សាធារណជន​ពី​កំហុស​ខុសឆ្គង​ទាំងឡាយ ដោយ​នាង​ខ្ញុំ​នឹង​បញ្ឈប់​រាល់​ការ​តបត ឬ​ការ​ដោះស្រាយ​បញ្ហា​ដោយ​ឈរ​លើ​គោលការណ៍​សម្របសម្រួល ឈ្នះ​ៗ​ដើម្បី​កិត្តិយស​ជា​សិល្បករ​ខ្មែរ។

សូម​អំពាវនាវ​ដល់​សិល្បករ​ខ្មែរ​ទាំងអស់​យក​ការ​រួបរួម​គ្នា​ជា​ធំ និង​ជា​គំរូ​ដល់​សិល្បករ​ជំនាន់​ក្រោយ » ៕

អ្នក​នាង​ច​ន ច័​ណ្ទ​ល​ក្ខិ​ណា បាន​ប្រកាស​សុំ​ទោស​មហាជន ដោយ​ចង់ឱ្យ អ្វី​ៗ​ចប់​ជា​ស្ថាពរ​ហើយ​ងាក​មក​គិតគូរ​រឿង​ការងារ​សិល្បៈ​វិញ
បន្ទាប់​ពី​ឡើង​គ្រង​តំណែង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​មក តារា​សម្តែង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ធ្វើ​ឱ្យ​មហាជន​ងឿងឆ្ងល់​ជុំវិញ​មាន​ជម្លោះ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក
ជា​ពិសេស​កន្លង​មក​បាន​ឆ្លើយឆ្លង​វាយប្រហារ​ជាមួយ​លោក​សុវណ្ណ មក​រា និង​លោក​ម៉ៃ សុគន្ធ
នាងនិយាយថា សូម​អំពាវនាវ​ដល់​សិល្បករ​ខ្មែរ​ទាំងអស់​យក​ការ​រួបរួម​គ្នា​ជា​ធំ និង​ជា​គំរូ​ដល់​សិល្បករ​ជំនាន់​ក្រោយ
នាងនិយាយថា សូម​អំពាវនាវ​ដល់​សិល្បករ​ខ្មែរ​ទាំងអស់​យក​ការ​រួបរួម​គ្នា​ជា​ធំ និង​ជា​គំរូ​ដល់​សិល្បករ​ជំនាន់​ក្រោយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា