ត្រប់វែងមិនត្រឹមតែមានរសជាតិឆ្ងាញ់នោះទេ ប៉ុន្តែកាលពីថ្មីៗនេះមានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ត្រប់វែងមានសារធាតុចិញ្ចឹមច្រើនណាស់សម្រាប់អ្នកបរិភោគ។

ខាងក្រោមនេះគឺជាផលប្រយោជន៍ទាំង១០ដែលត្រប់វែងអាចផ្តល់ឲ្យសុខភាពអ្នកបាន៖ 

១. សុខភាពបេះដូង

ត្រប់វែងពោរពេញទៅដោយជាតិសរសៃ(Fiber) និងវីតាមីនជាច្រើនរួមមានវីតាមីន B1 B3 B6 C K និងសារធាតុ phytonutrients ទៀតផង។ ដោយសារសារជាតិទាំងនេះទើបធ្វើឲ្យត្រប់វែងក្លាយជាអ្នកសង្គ្រោះសរសៃឈាមបេះដូង ហើយបើសិនជាអ្នកបរិភោគវាឲ្យបានទៀងទាត់  នោះអ្នកនឹងអាចកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងផងដែរ។

សុខភាពបេះដូង

២. ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

សារជាតិ Delphinidin ដែលមាននៅក្នុងត្រប់វែងអាចជួយការពារកោសិកាពីការខូច ការពារការលូតលាស់នៃដុំមហារីក និងបញ្ឈប់ការរីករាលដាលនៃកោសិកាមហារីកផងដែរ។  លើសពីនេះទៅទៀតអាស៊ីត Chlorogenic ក៏អាចជួយជម្រុញអង់ស៊ីមក្នុងកោសិកាឲ្យធ្វើការសម្លាប់កោសិកាមហារីក និងអាចទប់ស្កាត់ជំងឺឆ្លងផ្សេងៗទៀតផង។

៣. កាត់បន្ថយកូលេស្តេរ៉ុលអាក្រក់នៅក្នុងខ្លួន

ត្រប់វែងមានសមត្ថភាពក្នុងការកាត់បន្ថយបរិមាណកូលេស្តេរ៉ុលអាក្រក់ ដែលមាននៅក្នុងខ្លួនរបស់អ្នក។ ដើម្បីធ្វើឲ្យការកាត់បន្ថយជាតិកូលេស្តេរ៉ុលអាក្រក់នេះ កាន់តែមានប្រសិទ្ធភាព អ្នកត្រូវចម្អិនវាជាមុនសិន ប៉ុន្តែត្រូវចាំថាអ្នកមិនគួរប្រើប្រេងឆាដើម្បីចម្អិនវានោះឡើយ។

៤. ធ្វើឲ្យខួរក្បាលមានដំណើរការប្រសើរឡើង

ត្រប់វែងមានសារជាតិ Aubergine ដែលជាសារជាតិមួយអាចបង្កើនសមត្ថភាពខួរក្បាល និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តជាទូទៅទៀតផង។ ត្រប់វែងក៏មានសមត្ថភាពជួយខួរក្បាលប្រឆាំងនឹងជម្ងឺ និងជាតិពុលដែលអាចប៉ះពាល់ខួរក្បាលផងដែរ។  លើសពីនេះទៅទៀត ត្រប់វែងក៏អាចជួយបង្កើនលំហូរឈាមទៅខួរក្បាល ហើយដោយសារតែមានលំហូរឈាមយ៉ាងច្រើន ទៅកាន់ខួរក្បាលទើបអ្នកអាចមានការចងចាំល្អនោះ។

ធ្វើឲ្យខួរក្បាលមានដំណើរការប្រសើរឡើង

៥. ធ្វើឲ្យឈាមប្រសើរឡើង

ត្រប់វែងមានមកជាមួយនូវវីតាមីន K និងសារជាតិ Bioflavonoids ដែលអាចជួយការពារឈាមរបស់អ្នកពីការកក ហើយលើសពីនេះទៅទៀតសារជាតិទាំងនេះក៏អាចជួយពង្រឹងសរសៃឈាមរបស់អ្នកមិនឲ្យដាច់ទៀតផង។

ធ្វើឲ្យឈាមប្រសើរឡើង

៦. ជួយប្រព័ន្ធរំលាយអាហារ

ត្រប់វែងមានសារជាតិជាតិខ្លាញ់ ឬកូលេស្តេរ៉ុលតិចតួចណាស់ ហើយបន្លែនេះគឺជាជំនួយមួយដ៏ធំក្នុងការថែរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អផងដែរ។ ជាតិសរសៃ(Fiber)ដែលមាននៅក្នុងត្រប់ក៏អាចជួយរាងកាយក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជួយក្នុងការកិនអាហារដោយបង្កើតសារធាតុរាវនៅក្នុងក្រពះទៀតផង។ 

ជួយប្រព័ន្ធរំលាយអាហារ

៧. កាត់បន្ថយភាពស្លេកសាំ្លង

អ្នកដែលខ្វះជាតិដែកគួរតែបូកបញ្ចូលត្រប់វែងទៅក្នុងអាហាររបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគសញ្ញាជំងឺស្លេកស្លាំង។  ត្រប់វែងមានសារធាតុរ៉ែសំខាន់ៗជាច្រើនរួមទាំងជាតិដែកដែលអាចជួយក្នុងការសម្រួលដល់សុខភាពនៃកោសិកាឈាមក្រហមនៅក្នុងឈាមរបស់អ្នក ដូច្នេះហើយទើបត្រប់វែងអាចប្រឆាំងនឹងភាពស្លេកស្លាំងដែលបង្កដោយការខ្វះជាតិដែកបាននោះ។

កាត់បន្ថយភាពស្លេកសាំ្លង

៨. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ត្រប់វែងមានជាតិសរសៃយ៉ាងច្រើន និងជាតិកាបូអ៊ីដ្រាតតែតិចតួចប៉ុណ្ណោះ ដូច្នេះបើសិនជាអ្នកបូកបញ្ចូលត្រប់វែងក្នុងអាហារជាប្រចាំ អ្នកនឹងអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកម្រិតអាំងស៊ុយលីនផងដែរ។

៩. ល្អសម្រាប់អ្នកមានផ្ទៃពោះ

ត្រប់វែងពោរពេញទៅដោយអាស៊ីតហ្វូលីកដែលអាចជួយការពារសរសៃប្រសាទរបស់ទារកពីភាពមិនប្រក្រតី។ អាស៊ីតហ្វូលីកក៏ជាអាហាររូបត្ថម្ភដ៏សារៈសំខាន់សម្រាប់ទារកក្នុងផ្ទៃដែលតែកំពុងអភិវឌ្ឍខួរក្បាលផងដែរ។ 

ល្អសម្រាប់អ្នកមានផ្ទៃពោះ

១០. មានផលប្រយោជន៍ដល់ឆ្អឹង

ត្រប់វែងមានបរិមាណវីតាមីន K សារធាតុ phenols និងសារធាតុជាច្រើនទៀតដែលអាចជួយការពារជំងឺពុកឆ្អឹង បង្កើនដង់ស៊ីតេរ៉ែក្នុងឆ្អឹង និងបង្កើនសុខភាពឆ្អឹងទាំងមូលទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]