ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​២​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរ ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ខណៈ​ពេល រថយន្ត​១​គ្រឿង បើកបរ​ទៅ​បុក​ពីក្រោយរ​យន្ត​ដឹក​ទឹកកក​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា នៅ​វេលា​ម៉ោង​០៤​និង​៥៥​នាទី​ទាប​ភ្លី ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥១-១៥២ ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ឆាយ​ខាងជើង ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ បាន​កើតឡើង​រវាង​រថយន្ត​១​គ្រឿង​ម៉ាក LUXES RX៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ២A-៤៤៤១ មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ ដល់​ចំណុច​ខាងលើ​បាន​បុក​ពី​ខាងក្រោយ​រថយន្ត​កូរ៉េ​ដឹក​ទឹកកក​១​គ្រឿង​ទៀត ដែល​មាន​ទិស​ដៅ​ស្របគ្នា ។ អ្នក​បើករថយន្ត LUXES បាន​គេចខ្លួន​បាត់ ឬ​ឯ​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក ក៏​រត់គេច​ខ្លួន​បាត់​ដែរ ៕

រថយន្ត​២​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរ ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ខណៈ​ពេល រថយន្ត​១​គ្រឿង បើកបរ​ទៅ​បុក​ពីក្រោយរ​យន្ត​ដឹក​ទឹកកក​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា
រថយន្ត​២​គ្រឿង​ជួប​គ្រោះថ្នាក់​ចរាចរ ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ខណៈ​ពេល រថយន្ត​១​គ្រឿង បើកបរ​ទៅ​បុក​ពីក្រោយរ​យន្ត​ដឹក​ទឹកកក​១​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​ស្របគ្នា

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]