ភ្នំពេញ៖ ពន្លកអ្នកសិល្បៈវ័យក្មេង ដែលទស្សនិកជនទូទៅតែងតែហៅល្បីតៗគ្នាថាជាកវីតូច កុមារា ពេជ្រ ថៃ បានទទួលនូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទាំងប្រទេស តាមរយៈការចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រលងចម្រៀង The Voice Kids Cambodia រដូវកាលទី១។

ហើយកាលពីពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ក៏បានធ្លាយវីដេអូកវីតូច ពេជ្រ ថៃ រាំបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ បញ្ចេញក្បាច់រាំយ៉ាងឡូយ។ មិននឹកស្មានថា ពេជ្រ ថៃ មកពីខេត្តបាត់ដំបង ពូកែរាំដល់ថ្នាក់នេះសោះ។

គួរឱ្យដឹងផងដែរថា កុមារា ពេជ្រ ថៃ បានជាប់នៅក្នុងវគ្គ «​Blind Auditions» ដោយបានក្លាយជាកូនក្រុមរបស់លោក ព្រាប សុវត្ថិ ផងដែរ។ រង់ចាំមើលការបញ្ចេញសមត្ថភាពរបស់ប្អូន ពេជ្រ ថៃ នៅក្នុងវគ្គបន្តបន្ទាប់ទៀតជាមួយគ្នា៕

ទស្សនាវីដេអូដូចខាងក្រោមនេះ៖  

កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ
កុមារា ពេជ្រ ថៃ និងលោក ព្រាប សុវត្ថិ
កុមារា ពេជ្រ ថៃ និងលោក ព្រាប សុវត្ថិ
កុមារា ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ