ត្រយ៉ូងចេកគឺជាបន្លែមួយប្រភេទដែលប្រជាជនយើងភាគច្រើនតែងតែយកមកចំអិនជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ដូចជា សម្ល ស្ងោរ ម្ជូរ ញាំឬជាបន្លែស្រស់សម្រាប់ផ្ទាប់មុខម្ហូបផ្សេងៗជាដើម។ ប៉ុន្តែត្រយ៉ូងចេកមិនត្រឹមតែមានគុណប្រយោជន៍ក្នុងម្ហូបអាហារសម្រាប់បង្កើនឱជារសប៉ុណ្ណោះទេ ថែមទាំងមានគុណសម្បត្តិជាច្រើនទៀត ដោយគ្រាន់តែបរិភោគវាតែប៉ុណ្ណោះទាំងការចំអិនឱ្យឆ្អិន និងការបរិភោគទាំងនៅស្រស់។

ខាងក្រោមនេះជាអត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ៖  

មិនដែលដឹងទាល់តែសោះថាការពិតត្រយ៉ូងចេកបែរជាមានអត្ថប្រយោជន៍ចំពោះសុខភាពច្រើនបែបនេះ

១.ព្យាបាល និងការពារជំងឺឆ្លង

ត្រយ៉ូងចេកមានសមត្ថភាពទប់ទល់រោគផ្សេងៗបាន ដោយសារវាមានសារជាតិអេតាណុលដែលជួយទប់ស្កាត់ការរីកលូតលាស់នៃបាក់តេរី ដែលបង្កជាហានិភ័យជំងឺផ្សេងៗ ហើយថែមទាំងអាចព្យាបាលមុខរបួសបានផងដែរ។ ម្យ៉ាងវិញទៀតសារធាតុដែលចម្រាញ់ចេញពីត្រយ៉ូងចេក អាចជួយការពារពីការលូតលាស់នៃជំងឺគ្រុនចាញ់បានថែមទៀតផង។

២.ជំងឺទឹកនោមផ្អែម និងអាការស្លេកស្លាំង

អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែទទួលទានត្រយ៉ូងចេក ដែលចំអិនជាម្ហូប ឬក៏ត្រយ៉ូងចេកស្រស់ ដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបង្កើនបរិមាណអេម៉ូក្លូប៊ីននៅក្នុងរាងកាយ ព្រោះវាសម្បូរទៅដោយជាតិសរសៃ និងជាតិដែកដែលអាចជួយក្នុងការផលិតកោសិកាឈាមក្រហមបាន។  មិនតែប៉ុណ្ណោះវាថែមទាំងមានប្រយោជន៍អាចបញ្ចុះសម្ពាធឈាមថែមទៀតផង។

៣. បង្កើនទឹកដោះម្តាយ

ត្រយ៉ូងចេកជាជំនួយការមួយដ៏ប្រសើរក្នុងការផ្គត់ផ្គង់ទឹកដោះម្តាយដែលបំបៅដោះកូន។  វាថែមទាំងអាចជួយព្យាបាលដល់ការហូរឈាមហួសប្រមាណ នៅពេលសម្រាល ថែមទាំងស្បូនឱ្យមានសុខភាពល្អ និងបង្ការការទល់លាមកអំឡុងពេលមានផ្ទៃពោះ ។ 

អត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ

៤.សារធាតុប្រឆាំងអុកស៊ីតកម្ម

នៅក្នុងត្រយ៉ូងចេកថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ ព្យាបាលបញ្ហាសុខភាពដូចជា ជំងឺមហារីក និងការវិវឌ្ឍទៅរកភាពចាស់មុនអាយុផងដែរ។

៥. បញ្ហាការមករដូវ និងជួយសម្រកទម្ងន់

ត្រយ៉ូងចេកមានសារធាតុម្យ៉ាងដែលអាចបង្កើនប្រូសេស្តេរ៉ូនដែលមានប្រយោជន៍ក្នុងការជួយកាត់បន្ថយការហូរឈាមដ៏លើសលប់ ថែទាំស្បូនស្រ្តី ថែមទាំងអាចធ្វើឱ្យស្រកទម្ងន់បានផងដែរ។

៦. សម្បូរវីតាមីននិងសារធាតុរ៉ែ

នៅក្នុងត្រយ៉ូងចេកសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីន C, វីតាមីន A, វីតាមីន E, ជាតិសរសៃ និងប៉ូតាស្យូមដែលជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមដែលធ្វើឱ្យអ្នកមានសុខភាពល្អ។

៧. ធ្វើឱ្យមានអារម្មណ៍ល្អ និងកាត់បន្ថយអាការថប់បារម្ភ

សារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងក្រយ៉ូងចេក អាចជួយធ្វើឱ្យអារម្មណ៍អ្នកស្ងប់ និងមានភាពប្រសើរឡើង កាត់បន្ថយអារការធុញថប់ អស់កម្លាំង ស្ត្រេស ថែមទាំងអាច ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តថែមទៀតផង។

អត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ

៨. ប្រឆាំងនឹងការវិវឌ្ឍទៅរកភាពចាស់

ត្រយ៉ូងចេកអាចជួយក្នុងការបំពេញរ៉ាឌីកាល់សេរីដែលបាត់បង់ក្នុងរាងកាយ ថែមទាំងអាចព្យាបាលបញ្ហាសុខភាពដែលទាក់ទងនឹងជំងឺមហារីក និងចាស់មុនអាយុ។

៩. ថែទាំសុខភាពក្រពះ ពោះវៀន

ត្រយ៉ូងចេកសម្បូរទៅដោយជាតិកាកសរសៃរលាយ និងមិនរលាយ។ ជាតិកាកសរសៃដែលរលាយអាចជួយធ្វើឱ្យអាហាររំលាយបានយ៉ាងងាយស្រួលតាមរយៈបំពង់រំលាយអាហារ។ ចំណែកជាតិកាកសរសៃដែលមិនរលាយ អាចជួយផ្ទុកអាហារដែលមិនរលាយនៅក្នុងទឹកបាន។ សារធាតុទាំងពីរនេះអាចជួយបង្កើនកម្រិតនៃការរំលាយអាហារ និងការស្រូបយកអាហារផ្សេងៗបានយ៉ាងល្អប្រសើរ។

១០. ជំងឺមហារីកនិងជំងឺបេះដូង

ត្រយ៉ូងចេកគឺជាប្រភពនៃសារធាតុ tannins អាស៊ីត flavonoids និងសារធាតុប្រឆាំងអុកស៊ីតកម្មដទៃទៀតដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងបំបាត់នៃភាពខូចខាតអុកស៊ីតកម្ម ដែលនាំឱ្យមានជំងឺមហារីកនិងជំងឺបេះដូង។

១១. ជំងឺសរសៃប្រសាទ

រ៉ាឌីកាល់សេរីអាចបណ្តាលឱ្យមានជំងឺ Alzheimer និងជំងឺ Parkinson ដែលអាចឱ្យកើតមានជំងឺខួរក្បាល និងសសៃប្រសាទ ប៉ុន្តែត្រយ៉ូងចេកអាចជួយអ្នកចៀងវាងពីបញ្ហាជំងឺអស់ទាំងនោះបាន៕

អត្ថប្រយោជន៍ដ៏លើសលប់របស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]