រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់ ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជាមួយ​មិត្តភក្តិ ក្នុង​ល្បឿន​លឿន​ពេក ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​សន្លប់​ទាំង​២​នាក់ ជ្រុះ​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​នៅ​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​១០៨ នៅ​ចំណុច​ស្ពាន​នាគ​វត្ត​ភ្នំ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​ដឹក​ស្ត្រី​ម្នាក់ បើករថយន្ត​ម៉ាក​មួយ​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២AM-៩៦៦៤ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ផ្លូវបែក​ជា​បួន ក៏​ស្រាប់តែ​មាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ចាម ១Q-៥៩៩២ ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១០៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ប្រដេញ​គ្នា​ជាមួយ​មិត្តភក្តិ ជិះ​ម៉ូតូ​២​គ្រឿង​ទៀត មិន​បាន​ប្រយ័ត្ន​ចាប់​ហ្វ្រាំង​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រង​របួសធ្ងន់​សន្លប់ស្តូកស្តឹង​ទាំង​២​នាក់ ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​រក​ឃើញ​ដាវ​សាំ​ម៉ូ​រ៉ៃ​ដែល​យុវជន​២​នាក់​លាក់​ទុក​នៅ​ក្នុង​ខ្លួន​ចំនួន​២​ដើម រីឯ​ម៉ូតូ​វិញ​ខូចខាត​ខ្ទេច​អស់​មួយ​កំណាត់​ខាង​មុខ​ទាំងស្រុង ចំណែក​រថយន្ត​វិញ​ខ្ទេច​មួយ​ជំ​ហៀ​ង​ខាងស្តាំ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯន​ជន បាន​មក​ដល់​ដឹក​យក​ទៅ​ព្យាបាល រីឯ​ម៉ូតូ និង​រថយន្ត​វិញ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

យុវជន​២​នាក់ ជិះ​ម៉ូតូ​ប្រដេញ​គ្នា​ជាមួយ​មិត្តភក្តិ ក្នុង​ល្បឿន​លឿន​ពេក ជ្រុល​ទៅ​បុក​រថយន្ត​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​សន្លប់​ទាំង​២​នាក់ ជ្រុះ​ដាវ​សាំ​ម៉ូ​រ៉ៃ​២​ដើម​នៅ​កន្លែង​កើតហេតុ

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯន​ជន បាន​មក​ដល់​ដឹក​យក​ទៅ​ព្យាបាល រីឯ​ម៉ូតូ និង​រថយន្ត​វិញ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]