(ភ្នំពេញ)៖ រាជនីក្រមា កញ្ញា មាន សូនីតា ត្រូវបានទស្សនិកជនជាច្រើន តែងតែបង្ហើបថា នាងជាតារាស្រីមួយដួង ដែលមានទាំងទេពកោសល្យខាងសិល្បៈ និងចំណេះដឹងខ្ពង់ខ្ពស់ ព្រមទាំងមានរូបសម្រស់ស្រស់ស្អាតទៀតផង ខណៈកាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញនេះ នាងបានធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពិន ដើម្បីជាតំណាងឲ្យប្រទេសកម្ពុជាក្នុងកម្មវីធី «ASEAN Japan Television fastival»។

ទស្សនិកជនបានជ្រាបហើយថា តារាស្រីញញឹមស្រស់រូបនេះ មានរូបសម្បត្តិល្អ មានទឹកចិត្តចេះអភិរក្សលើកស្ទួយវប្បធម៌ខ្មែរ ដោយជានិច្ចការពេលទៅណាមកណា នាងមិនត្រឹមតែស្លៀកសម្លៀកបំពាក់ធ្វើពីក្រមាដែលជាបង្ហាញពី របស់ប្រើប្រាស់ខ្មែរនោះទេ នាងថែមទាំង បើកហាងលក់សម្លៀកបំពាក់ធ្វើពីក្រមារ ដែលមានច្នៃដូចជា អាវ រ៉ូប សំពត់ ទៀតផង។ អ្វីដែលពីសេសនោះ ដោយរូមផ្សំជាមួយនឹងចំណេះដឹង នាងត្រូវបានជ្រើសរើសតំណាងកម្ពុជា ក្នុងការចូលរួមកម្មវិធី «ASEAN Japan Television Fastival» ដោយនាងបានត្រៀមសម្លៀកបំពាក់ច្នៃពីក្រមាជាច្រើន ដើម្បីបង្ហាញប្រទេសអាស៊ានទាំង១០ ឲ្យឃើញពីផលិតផលខ្មែរសុទ្ធសាធ។

សូមបញ្ជាក់ថា កញ្ញា មាន សូនីតា ត្រូវស្នាក់នៅប្រទេសហ្វីលីពិន ចំនួន៥ថ្ងៃ។ នាងពិតជាមានអារម្មណ៍ សប្បាយរីករាយ និងរំភើបណាស់ ដោយបានចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យ ក្នុងប្រទេសហ្វីលីពីន៕

មាន សូនីតា ត្រូវ​បាន​ជ្រើសរើស ជា​តំណាង​ឲ្យ​កម្ពុជា​ ក្នុង​ការ​ចូល​រួម​កម្មវិធី «ASEAN Japan Television Fastival»

រាជនីក្រម៉ា មាន សូនីតា
រាជនីក្រម៉ា មាន សូនីតា
រាជនីក្រម៉ា មាន សូនីតា
រាជនីក្រម៉ា មាន សូនីតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា