ភ្នំពេញ៖ ប្រិយមិត្តបានដឹងរួចមកហើយថា លោកហេរ៉ូ ជាពិធីករដ៏ល្បីល្បាញមួយរូប ដែលកំពុងតែមានឈ្មោះបោះសម្លេង តាមរយៈទូរស្សន៍អាស៊ីអាគ្នេយ៍។

ជាការពិតណាស់ នៅក្នុងថ្ងៃកាន់បិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរតែងតែរួសរាន់ ធ្វើបាយសម្ល យកចង្ហាន់ ទៅប្រគេនព្រះសង្ឈ សូម្បីតែលោក ហេរ៉ូ ក៏បានរៀបចំទុកដាក់សម្រាប់ទៅវត្តដែរ ក៏ប៉ុន្តែលោក ក៏បានជួបទុក្ខមួយ និងមិនសប្បាយចិត្ត ព្រោះតែលោកឪពុក ដែលជាអ្នកមានគុណរបស់លោក បានធ្លាក់ខ្លួនឈឺចូលសម្រាកមន្ទីរពេទ្យ។ ដោយក្នុងនោះផងដែរ លោកក៏បានបញ្ចេញសារមួយថា៖

«ថ្ងៃនេះជាថ្ងៃកាន់បិណ្ឌមួយ មិនថាខ្ញុំឬប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានត្រៀមខ្លួនដើម្បីទៅកាន់ទីវត្តអារាមយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ប៉ុន្តែគួរអោយសោកស្ដាយថ្ងៃនេះរៀបចំរួចរាល់ទៅហើយខកខាន មិនបានទៅវិញព្រោះលោកពុកដែលជាអ្នកមានគុណលោកមានជំងឺធ្វើទុក្ខខ្លាំងត្រូវជូនមកមន្ទីពេទ្យ។កូនសូមបួងសួងដល់អស់វត្ថុស័ក្តិសិទិ្ធក្នុងលោកតាមបីបាច់ថែរក្សាលោកពុកឆាប់ជាសះស្បើយនិងមានសុខភាពល្អឡើងវិញ »

ក្រោយពីការបង្ហោះជា រូបភាពជាមួយនឹងសាររបស់លោករួចមក ឃើញទស្សនិកជនជាច្រើន ក៏បានបួងសួងឲ្យលោកអ្នកមានគុណរបស់លោកឆាប់ជាសះស្បើយ ឡើងវិញ ៕

សូមទស្សនា រូបភាពខាងក្រោមនេះ ទាំងអស់គ្នា៖ 

ឪពុកលោក ហេរ៉ូ នៅមន្ទីពេទ្យ
ឪពុកលោក ហេរ៉ូ នៅមន្ទីពេទ្យ
ឪពុកលោក ហេរ៉ូ នៅមន្ទីពេទ្យ
លោក ហេរ៉ូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

DJ Hero