រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ស្រាប់តែ​មាន​បុរស​បី​នាក់​ទៀត​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​គ្នា​បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញ​ហឹ​ង បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួសធ្ងន់​បី​នាក់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៧ ទុល​មុខ​អតីត​រោងចក្រ​តាក់​ហ្វា​ន់ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ យី សំ​អឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​កំ​ប្លេ ឃុំ​ត្រពាំង​កំ​ប្លេ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ជិះ​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ ១E-៦៤១៤ ។

ចំណែក​បុរស​បី​នាក់​ទៀត​ដែល​ជនជាតិ​វៀតណាម​រង​របួសធ្ងន់​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​គ្រាន់តែ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក YAMAHA ស៊ី​រុស ពណ៌​ក្រហម បិទ​ស្កុ​ត​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BI-៦២១៥ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក ស្មាស​វី ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​បុរស​បី​នាក់​ដែល​ជា​ជនជាតិ​វៀត​ណាម​មិនដឹង​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក YAMAHA ស៊ី​រ៉ុ​ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​តែ​ដោយសារ​តែ​ផ្លូវ​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​ដំណើរ​ត្រូវ​គេ​ហាមឃាត់​មិន​ឱ្យ​ឆ្លងកាត់​ព្រោះ​ផ្លូវ​កំពុង​ជួសជុល​ទើប​ពួក​គេ​សម្រេចចិត្ត​ជិះ​ទៅ​ផ្លូវ​ម្ខាង​ទៀត​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​ល្បឿន​លឿន​ព្រមទាំង​ស្រវឹង​ផង​នោះ​បាន​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ម្នាក់ឯង​រង​របួស​បែកក្បាល​បាក់​.​ក​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត បាក់​ខ្នង​ខាង​មុខ ។

ដោយឡែក​ខាង​ម៉ូតូ​ដែល​ជិះ​គ្នា​បី​នាក់​វិញ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​តម្នាក់ និង​គ្លិ​និក​ឯកជន​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ ៕

បុរស​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក៏​ស្រាប់តែ​មាន​បុរស​បី​នាក់​ទៀត​ដែល​ជា​ជនជាតិ​វៀតណាម​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​គ្នា​បាន​ជ្រុល​ទៅ​បុក​ចំ​ពីមុខ​ពេញ​ហឹ​ង
សព​ជន​រង​គ្រោះ​មានឈ្មោះ យី សំ​អឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ចាក់​អង្រែ​លើ
សព​ជន​រង​គ្រោះ​មានឈ្មោះ យី សំ​អឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​ចាក់​អង្រែ​លើ
ក្រោយ​ពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ដើម្បី​ធ្វើការ​ដោះស្រាយ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]