មនុស្សស្រីជាច្រើនតែងតែរិះរកវិធីសាស្រ្ត និងការថែរក្សាសម្រស់ ដើម្បីធ្វើឱ្យស្បែកមុខសស្រស់ថ្លា ក្មេងជាងវ័យគួរជាទីទាក់ទាញ។ ប៉ុន្តែប្រហែលជាអ្នកមិនបានដឹងទេថា  វិធីថែរក្សាស្បែកមុខមួយចំនួន បែរជាធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខទៅវិញ និងពេលខ្លះថែមទាំងធ្វើឱ្យមុខរបស់អ្នកស្រអាប់ និងឆាប់ចាស់ជាងវ័យទៀតផង។

នេះជាទម្លាប់ ៤យ៉ាងប៉ះពាល់ដល់ស្បែកមុខ និងធ្វើឱ្យឆាប់ចាស់៖

ទម្លាប់ ៤ យ៉ាងនៃការថែរក្សាស្បែកមុខរបស់អ្នកដែលធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខរបស់អ្នក និងធ្វើឱ្យឆាប់ចាស់៖

១. ស្ក្រាប់ និងដុះលាងមុខ

ទោះបីការស្ក្រាប់ និងប្រើប្រាស់ផលិតផលដុសខាត់ស្បែកមុខ អាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ និងខូចខាតចេញ ក៏ដូចជាលាងសំអាតធូលី កម្ចាត់ស្បែកមុខខ្លាញ់ និងបាក់តេរីមិនល្អពីក្នុងរន្ធមុខក៏ដោយ  ក៏ការដែលអ្នកអនុវត្តវាញឹកញាប់ពេក និងត្រដុសលើស្បែកមុខខ្លាំងពេក អាចកាត់បន្ថយកម្រិត pH របស់ស្បែកមុខ ដែលបណ្តាលឱ្យស្បែកមុខប្រែជាស្ងួត បាត់បង់ជាតិសំណើម បាត់បង់កោសិកាស្បែក ដែលល្អ ថែមទាំងធ្វើស្បែកមុខអ្នកវិវឌ្ឍទៅរកភាពចាស់ជ្រីវជ្រួញទៀតផង។  

ការដែលអ្នកអនុវត្តវាញឹកញាប់និង ត្រដុសលើស្បែកមុខខ្លាំងពេកវាអាចកាត់បន្ថយកម្រិត pH របស់ស្បែកមុខ ដែលបណ្តាលឱ្យស្បែកមុខរបស់អ្នកស្ងួតបាត់បង់ជាតិសំណើម បាត់បង់កោសិកាស្បែកដែលល្អ ថែមទាំងធ្វើស្បែកមុខអ្នកវិវឌ្ឍន៍ទៅកាន់ភាពចាស់ជ្រីវជ្រួញផងដែរ

២. ការលាងសំអាតមុខ

ការដែលអ្នកធ្វើការជូត និងលាងសំអាតមុខច្រើនហួសហេតុ និងញឹកញាប់ពេកក្នុងរយៈពេល ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ឬអនុវត្តជាប់លាប់ជាប្រចាំវានឹងធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខដូចជា បាត់បង់ប្រេងធម្មជាតិលើមុខបណ្តាលឱ្យស្បែកមុខបាត់បង់ជាតិទឹក ធ្វើឱ្យស្ងួតមុខ និងបង្កជាស្នាមជ្រីវជ្រួញថែមទៀតផង។

ការដែលអ្នកធ្វើការជូត និងលាងសំអាតមុខច្រើនហួសហេតុ និងញឺកញាប់ពេកក្នុងរយៈពេល ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ឬអនុវត្តជាប់លាប់ជាប្រចាំវានឹងធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខ

៣. ងូតទឹកក្តៅ

ការងូតទឹកក្តៅអាចជួយសម្រួលដល់ការឈឺចាប់តាមរាងកាយ និងធ្វើឱ្យរាងកាយរបស់អ្នកបន្ធូរបន្ថយភាពតានតឹង ថែមទាំងអាចបើករន្ធញើស។ ប៉ុន្តែអ្នកមិនគួរងូតទឹកក្តៅយូរពេកនោះទេ ព្រោះការដែលស្ថិតនៅក្រោមទឹកដែលមានសីតុណ្ហភាពរក្តៅបែបនេះ វាអាចធ្វើឱ្យបាត់បង់កោសិកាល្អៗដែលជួយថែរក្សាស្បែក បាត់បង់ជាតិទឹក ធ្វើឱ្យក្រហាយស្បែក និងបង្កឱ្យស្បែកមុខរបស់អ្នកមានស្នាមជ្រីវជ្រួញទៀតផង។ ដូច្នេះមិនគួរងូតទឹកក្រៅលើសពី ៥ ទៅ ៧ នាទីនោះទេ។  

អ្នកមិនគួរងូតទឹកក្តៅយូរពេកនោះទេ ព្រោះការដែលស្ថិតនៅក្រោមទឹកដែលមានសីតុណ្ហភាពរក្តៅបែបនេះ វាអាចធ្វើឱ្យបាត់បង់កោសិកាល្អៗដែលជួយថែរក្សាស្បែក បាត់បង់ជាតិទឹក ធ្វើឱ្យក្រហាយស្បែក និងបង្ករឱ្យស្បែកមុខរបស់អ្នកមានស្នាមជ្រីវជ្រួញផងដែរ

៤.ប្រើប្រាស់គ្រឿងសម្អាង

ការប្រើប្រាស់គ្រឿងសម្អាង ( Make Up) បានក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់មនុស្សស្រីសម័យបច្ចុប្បន្ន ព្រោះវាអាចធ្វើឱ្យស្បែកមុខមើលទៅស្រស់ស្អាត និងបិតបាំងស្លាកស្នាមផ្សេងៗលើផ្ទៃមុខ។ ប៉ុន្តែសារជាតិគីមីដែលមាននៅក្នុងគ្រឿងសំអាងរបស់អ្នកនឹងធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យស្បែកមុខខូចខាត  ទន់ខ្សោយ  រាំងស្ទះរន្ធញើស  កោសិកាស្បែកទន់ខ្សោយ  អាចបង្កជាមេរោគ និងសារជាតិកខ្វក់ជាប់លើស្បែកមុខថែមទៀតផង។ ហើយបើសិនជាអ្នកមិនបានធ្វើការលាងសំអាតឱ្យបានស្អាតល្អ និងត្រឹមត្រូវទេនោះ វាថែមទាំងអាចបង្កឱ្យស្បែកមុខមានជ្រីវជ្រួញ និងបញ្ហាស្បែកមុខជាច្រើន៕ 

សារជាតិគីមីដែលមាននៅក្នុងគ្រឿងសំអាងរបស់អ្នកនឹងធ្វើឱ្យប៉ះពាល់ដល់ស្បែកមុខយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យស្បែកមុខខូចខាត ទន់ខ្សោយ រាំងស្ទះរន្ធញើស កោសិកាស្បែកទន់ខ្សោយ អាចបង្កជាមេរោគនិងសារជាតិកខ្វក់ជាប់លើស្បែកមុខថែមទៀតផង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]