ភ្នំពេញ៖ ថ្ងៃនេះជាបិណ្ឌទី២ហើយ ក្នុងរដូវកាលភ្ជុំបិណ្ឌ ហើយក៏មានតារាស្រីប្រុសជាច្រើនបាន ធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ទាំងខ្លួនមានរវល់នឹងការងារសិល្បៈយ៉ាងណាក្ដី។

ម្សិលមិញនេះដែរ គេក៏ឃើញវត្តមានតារាសម្ដែងស្រីជួរមុខ កញ្ញា ម៉ាក សែន សូនីតា បានជួបជុំគ្រួសារ ធ្វើបុណ្យរួមគ្នា យ៉ាងមានសុភមង្គល។ ស្នាមញញឹម របស់តួស្រីរូបនេះត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ ព្រោះក្រៅពីជាតារាហើយ សូនីតា ក៏តែងចំណាយពេលធ្វើបុណ្យដាក់ទានផងដែរ។

កាន់តែពិសេសទៀតនោះ ក្រៅពីធ្វើបុណ្យជាមួយគ្រួសារ នាបិណ្ឌ១រួចជាស្រេច ម៉ាក សែនសូនីតា បានឆ្លៀតទៅធ្វើបុណ្យជាមួយមិត្តភិក្ត រួមអាជីពក្នុងថ្ងៃបិណ្ឌទី២នេះទៀត។

រឹតតែគួរឲ្យសរសើរនោះ សម្រាប់បិណ្ឌទី៣ នៅថ្ងៃស្អែក តារាស្រីល្បីឈ្មោះរូបនេះ មាន គម្រោងជួបជុំ អ្នកគាំទ្រ(ហ្វេន) ដើម្បីធ្វើបុណ្យរួមគ្នាទៀតផង នេះបើតាមសម្ដីដែលកញ្ញា បានបង្ហោះក្នុងបណ្ដាញសង្គមថា «Ja បិណ្ឌទី១ជួបជុំពុកម៉ែបងប្អូន ដល់បិណ្ឌទី២ជួបជុំ មិត្ដភក្រ្ក ដល់បិណ្ឌទី៣រកទៅជួបជុំall BeLove fan»។

ទង្វើមួយនេះបានបង្ហាញ ពីទឹកចិត្តនៃការរាប់អាន បើទាំងកញ្ញា ជាតារាល្បីក្ដី ហេតុផលទាំងហើយ ទើបធ្វើឲ្យ សូនីតា អាចរក្សាបានប្រជាប្រិយភាពបានរឹងមាំបែបនេះ៕

សារដែលតារាសម្ដែង ម៉ាក សែនសូនីតា បានបង្ហោះក្នុងបណ្ដាញសង្គម
តារាសម្ដែង និងម៉ូដេល កញ្្ា ម៉ាក សែនសូនីតា
តារាសម្ដែង និងម៉ូដេល កញ្្ា ម៉ាក សែនសូនីតា
តារាសម្ដែង និងម៉ូដេល កញ្្ា ម៉ាក សែនសូនីតា
តារាសម្ដែង និងម៉ូដេល កញ្្ា ម៉ាក សែនសូនីតា និងមិត្តភិក្ត
តារាសម្ដែង និងម៉ូដេល កញ្្ា ម៉ាក សែនសូនីតា និងមិត្តភិក្ត
តារាសម្ដែង និងម៉ូដេល កញ្្ា ម៉ាក សែនសូនីតា និងមិត្តភិក្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា