បរទេស៖ បន្ទាប់ពីជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ២០១៨ កាលពីប៉ុន្មានថៃ្ងកន្លងមកនេះ តារាឆ្នើមដែលកំពុងរងពិន័យរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានបង្អួតរថយន្ដម៉ូដែល Ferrari F12 យ៉ាងថ្មីស្រឡាងមួយគ្រឿង កាលពីម្សិលមិញនេះ។

នេះមិនមែនជាលើកដំបូងទេដែល Ronaldo បង្ហាញរថយន្ដដ៏ថ្មីស្រឡាងបែបនេះ តួយ៉ាងអតីតកីឡាកររបស់ Man Utd មានឡានទំនើបៗរាប់សិបគ្រឿងមកហើយ ខណៈដែលឡានចុងក្រោយម៉ូដែល Ferrari F12 នេះ ត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ៣៥០០០០ផោន (ជាង៤៥ម៉ឺនដុល្លារ) ។  

Ronaldo បង្ហាញរថយន្ដ Ferrari F12 យ៉ាងថ្មីស្រឡាងកាលពីម្សិលមិញ

រថយន្តនេះត្រូវបានកីឡាករវ័យ៣២ឆ្នាំ បង្ហោះលើបណ្ដាញសង្គម Instagram ដោយក្នុងនោះ រូបគេបានឈរជិតទ្វាឡាន ស្របពេលកូនប្រុសរបស់គេអង្គុយខាងក្នុងយ៉ាងសង្ហា។ 

ការបង្អួតរថយន្តនេះ ធ្វើឡើង បន្ទាប់ពី Ronaldo បានបំពេញតួនាទីយ៉ាងល្អ ជួយព័រទុយហ្គាល់ឈ្នះ Faroe Islands និង ហុងគ្រី ក្នុងវគ្គជម្រុះ World Cup៕ 

Ronaldo អំឡុងពេលជួយក្រុមជម្រើសជាតិកន្លងទៅ
Ronaldo អំឡុងពេលជួយក្រុមជម្រើសជាតិកន្លងទៅ
Ronaldo អំឡុងពេលជួយក្រុមជម្រើសជាតិកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]