ភ្នំពេញ៖ 18 សីហា 2017,ទីភ្នាក់ងារជំនាញរចនា និងឌីជីថល Fast-Forward ថ្ងៃនេះបានសម្ពោធបើកដំណើរការសេវាកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនចែកចាយអាហារ Meal Temple Cambodia ដើម្បីផ្ដល់ភាពងាយស្រួល កាន់តែឆាប់រហ័ស និងមានភាពច្នៃប្រឌិតដល់ភ្នាក់ងារផ្សាយពាណិជ្ជកម្មក្នុងការផ្សព្វផ្សាយសេវាកម្មរបស់ខ្លួន។

កិច្ចសហការជាដៃគូនេះ ជាឱកាសរបស់ Fast-Forward បានផ្ដល់ជូននូវការងារច្នៃប្រឌិតប្រកបដោយគុណភាពក្នុងការផលិតបដាផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតកម្មវីដេអូ ការរចនាម៉ាកសញ្ញានិងបញ្ជីមុខម្ហូប ខិត្តប័ណ្ណ និងសម្ភារៈផ្សាយពាណិជ្ជកម្មផ្សេងៗរបស់ Meal Temple នៅលើគេហទំព័រ www.mealtemple.com។

ភាពជាដៃគូនេះ ធ្វើឲ្យម្ចាស់ភោជនីយដ្ឋានសេវាកម្មរហ័ស(QSR)នានា អាចប្រើប្រាស់គេហទំព័រសេវាពេញលេញ ដែលមិនត្រឹមតែត្រូវបានសម្រិតសម្រាំងដើម្បីផ្សព្វផ្សាយអំពីវិជ្ជាចុងភៅដ៏ជំនាញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឲ្យពួកគេអាចគ្រប់គ្រងពីរបៀបក្នុងការបង្ហាញ និងចុះផ្សាយអំពីអាជីវកម្មរបស់ខ្លួនលើអនឡាញផងដែរ។

លោក Harry Wong នាយកជាន់ខ្ពស់នៃ Indochina Media (Cambodia) Co. Ltd បានមានប្រសាសន៍ថា “យើងមានមោទនភាព និងមានកិត្តិយសក្នុងកិច្ចសហការដៃគូជាមួយ Meal Temple Cambodia ដែលមានឥទ្ធិពលខ្លាំងក្លាលើសេវាចែកចាយអាហារអនឡាញនៅទីនេះ ដើម្បីបើកដំណើរការ Fast-Forward” Fast-Forward គឺជាផ្នែកមួយនៃ Indochina Media។

លោក Wong បានគូសបញ្ជាក់ថា មានប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ ងាកមករកអនឡាញក្នុងមួយឆ្នាំៗ ដែលការប្រើប្រាស់អ៊ីនធើណិតនៅក្នុងប្រទេស មានដល់ទៅ 45% ហើយការភ្ជាប់អ៊ីនធើណិតតាមទូរស័ព្ទដៃ ខ្ពស់ជាងមធ្យមភាគនៃតំបន់ និងខ្ពស់ជាងប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីនផងដែរ។

លោកបានបញ្ជាក់ថា “ស្របជាមួយវឌ្ឍនភាពនេះ គោលបំណងរបស់ Fast-Forward គឺផ្ដល់ឲ្យអ្នកផ្សព្វផ្សាយ Meal Temple នូវគេហទំព័រមួយ ដែលជំរុញវត្តមានភាពឲ្យគេមើលឃើញកាន់តែប្រសើរ ជាមួយការកសាងកេរ្តិ៍ឈ្មោះ និងផ្ដល់ជូនសមត្ថភាពប្រកួតប្រជែងខ្ពស់លើការផ្សាយពាណិជ្ជកម្មអនឡាញ និងការដាក់លក់”។

“ដោយបន្តជំហានទៅមុខ យើងនឹងសម្លឹងរកកិច្ចសហការជាមួយដៃគូក្នុងស្រុកបន្ថែមទៀត ដើម្បីពង្រីកសេវាផ្សព្វផ្សាយ និងរួមបញ្ជូលគ្រប់តម្រូវការអាជីវកម្ម ដើម្បីពង្រីកវិសាលភាព កំណើនទីផ្សាររបស់ពួកគេ និងការចាប់បានឱកាសកាន់តែច្រើនចំពោះការរួមបញ្ចូលជាមួយគ្នាជាទីផ្សារឌីជីថលពេញលេញ និងមានដំណោះស្រាយចំពោះការចុះផ្សព្វផ្សាយផ្ទាល់ដល់អតិថិជនដែលហៅកាត់ថាBTL។”

លោក Maxime Rosburger ស្ថាបនិក Meal Temple Cambodia បានមានប្រសាសន៍ថា កិច្ចសហការនេះ នឹងផ្ដល់ប្រសិទ្ធភាពកាន់តែខ្ពស់ដល់ការចំណាយរបស់អ្នកផ្សាយពាណិជ្ជកម្មរបស់គេហទំព័រនេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងកិច្ចសហការរួមគ្នាជាមួយ Fast-Forward គោលដៅរបស់យើង គឺកាត់បន្ថយការប្រើប្រាស់ថវិកា ពេលវេលា និងកិច្ចខិតខំប្រឹងប្រែង ដែលម្ចាស់អាជីវកម្មសព្វថ្ងៃកំពុងចំណាយដើម្បីទទួលបានស្នាដៃច្នៃប្រឌិតមួយ” “ឥឡូវនេះ គេហទំព័រ Meal Temple website គឺជាទម្រង់បែបបទផ្សាយពាណិជ្ជកម្មពេញលេញមួយ ដែលយើងមើលឃើញពីស្ថានភាពឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគីដែលចូលរួម ជាពិសេសអ្នកផ្សព្វផ្សាយពាណិជ្ជកម្មរបស់យើង។”

Meal Temple ដែលជាសេវាចែកចាយអាហារអនឡាញឈានមុខគេនៅកម្ពុជា បានបើកដំណើរការតាំងពីឆ្នាំ 2013។ អតិថិជនរបស់ក្រុមហ៊ុននេះ រួមមាន ភោជនីយដ្ឋាន និងកាហ្វេនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ក្រុមហ៊ុន ដែលបានបោះពុម្ពកូនសៀវភៅមានបញ្ជីមុខម្ហូបផងដែរនោះ រហូតមកដល់ថ្ងៃនេះ មានបុគ្គលិករហូតដល់ 30នាក់ ដែលអ្នកបើកបរមានប្រមាណ 20 ទៅ 25 នាក់ និងមានភោជនីយដ្ឋានក្នុងបញ្ជីទូទាំងខេត្តក្រុងទាំងបីខាងលើ ប្រមាណជិត 300 ភោជនីយដ្ឋាន។

Indochina Media (Cambodia) គឺជាផ្នែកមួយនៃម្ចាស់ពានរង្វាន់ Phibious Group ដែលជាភ្នាក់ងារផ្សព្វផ្សាយឯករាជ្យឈានមុខគេនៅក្នុងតំបន់។ ជាក្រុមសម្ព័ន្ធដែលត្រូវបានពង្រីកយ៉ាងឆាប់រហ័សជាមួយបណ្ដាញរបស់ខ្លួន មានផ្ដល់សេវាផ្សព្វផ្សាយដែលមាន រួមបញ្ចូល ជាមួយដំណោះស្រាយសម្រាប់អាជីវកម្មអនឡាញដល់តំបន់ តាមរយៈការិយាល័យរបស់ខ្លួននៅ កម្ពុជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា៕

ភ្នាក់ងាររចនា និងឌីជីថល Fast-Forward បើកដំណើរការ ដោយចុះហត្ថលេខាលើកិច្ចសហការជាមួយដៃគូទី១របស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]