ចិន៖ កាលពីថ្មីៗនេះការប្រើប្រាស់រូបិយប័ណ្ណឌីជីថលមានប្រជាប្រិយភាពយ៉ាងខ្លាំងព្រោះថាការបង់ប្រាក់តាមរយៈរូបិយប័ណ្ណនេះ មិនបាច់ប្រើប្រាស់ឈ្មោះពិត និងមិនបាច់ពឹងផ្អែកលើធនាគារនោះទេ  ដូច្នេះហើយអ្នកជំនួញនឹងចំណេញប្រាក់យ៉ាងច្រើនពីការបង់សេវានានាផងដែរ។

ការបង់ប្រាក់តាមរយៈរូបិយប័ណ្ណឌីជីថល

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ គណៈកម្មាធិការដែលគ្រប់គ្រងហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុនៅលើអ៊ីនធឺណិតប្រទេសចិនបានប្រកាសថា រូបិយប័ណ្ណឌីជីថល នឹងត្រូវបានធ្វើការបិទចោលក្នុងពេលឆាប់ៗខាងមុខនេះហើយ  បន្ទាប់ពីធនាគារធំៗនៅក្នុងប្រទេសចិនចំនួន៧ បានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលបញ្ជាក់ថា ការប្រើប្រាស់រូបិយប័ណ្ណឌីជីថល គឺជាសកម្មភាពមិនស្របច្បាប់មួយ។ 

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការខាងលើនេះក៏បានបន្ថែមទៀតថា អាជ្ញាធរកំពុងតែហាមឃាត់គ្រប់ក្រុមហ៊ុន និងមនុស្សគ្រប់គ្នាពីការធ្វើសកម្មភាពដែលទាក់ទងទៅនឹងរូបិយប័ណ្ណឌីជីថល។  ដោយឡែកសម្រាប់ក្រុមហ៊ុន និងបុគ្គលទាំងឡាយណាដែលមានប្រាក់នៅក្នុងរូបិយប័ណ្ណឌីជីថលស្រាប់  គួរតែរៀបចំប្តូរវាទៅជាប្រាក់សុទ្ធ ដើម្បីការពារហានិភ័យ។  មូលហេតុដែលនាំឲ្យមានការហាមឃាត់នេះ ក៏ព្រោះតែការបង្វិលប្រាក់តាមវិធីនេះ ភាគច្រើនគឺជាការឆបោក។ លើសពីនេះទៅទៀត ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលមានការគំរាមកំហែងយ៉ាងខ្លាំងដល់ស្ថេរភាពទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិន  នៅពេលដែលប្រជាជនគេមិនប្រើប្រាស់ធនាគារធម្មតានោះ។ ប៉ុន្តែមតិរបស់មនុស្សមួយចំនួនវិញ គេបែរជាយល់ថាប្រទេសចិនចង់បង្កើតរូបិយប័ណ្ណឌីជីថលនេះដោយខ្លួនឯងទៅវិញ។

ដោយយោងទៅតាមទិន្នន័យពី Coindesk បានឲ្យដឹងថាតម្លៃ Bitcoin បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ ១១,៤ភាគរយដែលមានតម្លៃជាង ៤លានដុល្លារ។ ចំនែកឯវេបសាយសម្រាប់ការប្រើប្រាស់រូបិយប័ណ្ណឌីជីថលមួយចំនួននៅក្នុងប្រទេសចិន បានបញ្ឈប់សេវាកម្មរបស់ពួកគេរួចរាល់ហើយ។

រូបិយប័ណ្ណ Bitcoin ដែលជាប្រភេទរូបិយប័ណ្ណឌីជីថលល្បីជាងគេ
ក្រុមហ៊ុនរូបិយប័ណ្ណឌីជីថលដែលល្បីៗ
ការទិញនិងលក់រូបិយប័ណ្ណឌីជីថល

គួរបញ្ជាក់ផងដែរថា ប្រទេសចិនមិនមែនជាប្រទេសទីមួយដែលមានការប្រុងប្រយ័ត្នពីការប្រើប្រាស់រូបិយប័ណ្ណឌីជីថលនេះទេ ព្រោះថាសហរដ្ឋអាមេរិក និងប្រទេសសិង្ហបុរីបានគូសបញ្ជាក់ពីហានិភ័យនៃការលាងលុយ និងការក្លែងបន្លំដែលអ្នកវិនិយោគជួបប្រទះនៅពេលប្រើប្រាស់រូបិយប័ណ្ណឌីជីថលផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]