ថៃ៖ កាលពីម្សិលមិញ  នារីជនជាតិថៃម្នាក់ ដែលរស់នៅខេត្ត Kamphaeng Phet  បានជួបរឿងដ៏សោកសៅមួយ ដោយសាររថយន្តរបស់នាងបានឆេះ ក្រោយពេលនាងធ្វើពិធីសែនក្បាលឡាន ដើម្បីបួងសួងសុំសេចក្តីសុខពីវត្ថុសក្តិសិទ្ធដែលថែរក្សាឡានរបស់នាង។

គួរឲ្យដឹងថា រាល់ពេលមានពិធីបុណ្យសែនក្បាលទឹកម្តងៗ  ប្រជាជនថៃកាត់ចិននិយមឆ្លៀតពេលអុជធូបបួងសួងសែនក្បាលឡាន ហើយក៏ដោតធូបនោះទៅនឹងស្លាកលេខឡានតែម្តង ជាក់ស្តែងដូចជាកញ្ញា Janjira Tuangyu អាយុ ២៤ឆ្នាំស្រាប់។

កញ្ញា Janjira Tuangyu អាយុ ២៤ឆ្នាំ បានអុជធូបបួងសួង និងដោតធូបនោះ ទៅនឹងស្លាកលេខឡានរបស់ខ្លួន

បន្ទាប់ពីពិធីបួងសួងចប់សព្វគ្រប់ នាងបានដើរត្រលប់ទៅបន្ទប់ស្នាក់នៅរបស់នាងវិញ ដើម្បីងូតទឹក។ មិនយូរប៉ុន្មាន នាងបានលឺមិត្តរួមអគារស្រែកឆោរឡោ ដោយសារគេឃើញអណ្តាតភ្លើងកំពុងឆាបឆេះឡានរបស់នាង។

សំណាងល្អ អ្នកថែសួននៅក្នុងអគារនោះ បានជួយពន្លត់ភ្លើងទាន់ពេលវេលា កុំអី ឡានទាំងមូល នឹងក្លាយជាចំណីភ្លើងជាក់ជាពុំខាន។

គួរបញ្ជាក់ថា ប្រជាជនថៃភាគច្រើនមានការជឿថាមានវត្ថុសក្តិសិទ្ធតាមថែរក្សា ក្នុងឡានរបស់ពួកគេ ហេតុដូច្នេះហើយទើបបានជាពួកគេ តែងតែអុជធូប ថ្វាយផ្កា នៅក្បាលឡាន  ក្នុងឡាន  ឬចងនៅនឹងកញ្ចក់ឡានរបស់ពួកគេជានិច្ច៕

បន្ទាប់ពីពិធីបួងសួងចប់សព្វគ្រប់ នាងក៏បានដើរត្រលប់ទៅបន្ទប់ស្នាក់នៅរបស់នាងវិញ ដើម្បីងូតទឹក
នាងក៏បានលឺមិត្តរួមអគាររបស់នាងស្រែកឆោរឡោ ដោយសារតែគេឃើញឡានរបស់នាងកំពុងឆាបឆេះដោយអណ្តាតភ្លើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]