ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា ដែលកំពុងមានទីផ្សារ និងការគាំទ្រសមល្មម លោក សាន ផានិត បានបញ្ជាក់ថា លោកនឹងបន្តធ្វើចម្រៀង Original Song រហូតដល់អាយុ៦០ឆ្នាំ ដរាបណានៅតែមានការគាំទ្រ និងft ជាមួយ Band Original Song ក្មេងៗដែលកំពុងមានការពេញនិយម។

តារាចម្រៀងចាស់វស្សា លោក សាន ផានិត

ថ្វីត្បិតតែកន្លងមកនេះទីផ្សារចម្រៀងរបស់លោក សាន ផានិត ហាក់មានសភាពស្ងប់ស្ងាត់ជាងមុនបន្តិចក្តី  ប៉ុន្តែការគាំទ្ររបស់ទស្សនិកជន មិនចុះអន់ថយនោះទេ រហូតដល់ថ្នាក់ពេលដែលលោកចេញច្រៀងតាម Pub ឬ Club ម្តងៗ មានអ្នកគាំទ្រស្រែកហ៊ោរ សុំថត និងអោបថែមទៀតផង។

បទ «ភ្លេងការ» ដែលទើបតែចេញជា Offical Audio សោះ ប៉ុន្តែទទួលបានការទស្សនាដល់ជាង កន្លះលានដង

គួររំឮកថា កន្លងមកនេះ Original Song របស់ លោក សាន ផានិត ក៏មានការគាំទ្រមិនធម្មតាដែរ ដូចជាបទ «ភ្លេងការ» ដែលទើបតែចេញជា Official Audio សោះ ប៉ុន្តែទទួលបានការទស្សនាដល់ជាងកន្លះលានដង។ ចំនែកឯបទ «ជាប់រវល់» ដែលតារាចម្រៀងរូបនេះ បានយកមកកែច្នៃ និងច្រៀងឡើងវិញនោះ ត្រូវបានChannel យូធូបមួយយកទៅបង្ហោះ និងទទួលបានការទស្សនាដល់ទៅជាង២លានដងឯណោះ។

ក្រុម 6-Light (ម្ចាស់បទ ខួរក្បាល)

គួរបញ្ជាក់ដែរថា ជាញឹកញ៉ាប់ លោក សាន ផានិត តែងតែច្រៀងរួមគ្នា ជាមួយតន្ត្រីករ និងតារាចម្រៀងOriginal Song ជាច្រើនទៀត ដោយសារនាពេលបច្ចុប្បន្ននេះ ទីផ្សារចម្រៀងនិពន្ធថ្មីកំពុងកើនឡើងខ្លាំង ហើយយុវវ័យក៏គាំទ្រខ្លាំងទៅលើតារាចម្រៀង Original Song ផងដែរ។ លោកជឿជាក់ថា ការច្រៀងរួមគ្នាជាមួយ តារាចម្រៀងOriginal Song ជំនាន់ក្រោយៗនេះ នឹងជួយជំរុញឲ្យការគាំទ្ររបស់ប្រិយមិត្តមកលើរូបលោកកាន់តែកើនឡើង ហើយលោកក៏នឹងបន្តធ្វើOriginal Song រហូតដល់អាយុ៦០ឆ្នាំតែម្តង។

ទីតាំង MoMo Pub ដែលលោក សាន ផានិត នឹងចាប់ដៃគ្នាច្រៀងជាមួយ ក្រុម 6-Light

យ៉ាងណាមិញ នៅថ្ងៃទី ០៨ កញ្ញា ខានស្អែកនេះ លោក សាន ផានិត និងចាប់ដៃគ្នាជាមួយ ក្រុម 6-Light (ម្ចាស់បទ ខួរក្បាល) ដើម្បីបង្កបរិយាកាសរីករាយនៅ MoMo Pub ដែលមានទីតាំងនៅខាងក្រោយសាលាព្រះយុគន្ធរ (ពេទ្យចិន)។ សូមចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រ លោក សាន ផានិត និងក្រុម 6-Light ក៏ដូចជា ចូលរួមរីករាយកម្មវិធីឈ្នះរង្វាន់ពី MoMo Pub ជាច្រើនដូចជា Iphone7 ប៉ាសJBL កាបូប អាវយឺត និងស្រាបៀជាច្រើនទៀត៕

សូមចូលរួមទាំងអស់គ្នា ដើម្បីរីករាយកម្មវិធីឈ្នះរង្វាន់ពី MoMo Pub
សកម្មភាពរបស់អ្នកគាំទ្រ និងលោក សាន ផានិត
សកម្មភាពរបស់អ្នកគាំទ្រ និងលោក សាន ផានិត
សកម្មភាពរបស់អ្នកគាំទ្រ និងលោក សាន ផានិត
សកម្មភាពរបស់អ្នកគាំទ្រ និងលោក សាន ផានិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត