ភ្នំពេញ៖ ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា និងអតីតស្វាមីលោក យុត្ថារ៉ា ឆានី សម្រេចចិត្តលែងលះគ្នាដើរផ្លូវរៀងខ្លួនមក គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ក៏មានគូស្នេហ៍ថ្មី រីឯលោក យុត្ថារ៉ា ឆានី ក៏រស់នៅជីវិតតាមរបៀបរបស់លោក។

បន្ថែមពីនេះ តាមការអះអាង ពីភាគីទាំងសងខាងកន្លងមក ពួកគេក៏បានលើកឡើងថា បើទោះបីជាពួកគេលែងមានទំនាក់ទំនង ជាស្វាមីភរិយារួមខ្នើយតែមួយក៏ពិតមែន ប៉ុន្តែពួកគេក៏នៅតែរាប់អានគ្នាជាមិត្ត និងជាមិត្តរួមការងារដដែរ។

ចន ច័ន្ទលក្ខិណា និងអតីតស្វាមីលោក យុត្ថារ៉ា ឆានី ជាមួយនឹងកូនស្រី

ជាកស្តែង កាលម្សិលមិញនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ដោយនាងបានបង្ហោះរូបជាមួយថត ជាមួយនឹងអតីតស្វាមី ពោរពេញទៅដោយស្នាមញញឹម។

ដោយឡែក អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺនាងបានហៅអតីតស្វាមីរបស់នាងថា «ពូ» ។

ខាងក្រោមនេះ គឺជាសារដែលអ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះ ដោយភ្ជាប់មកជាមួយនឹងរូបថតថា៖

«នាងខ្ញុំសូមឆ្លើយតបទៅបងប្អូន ដែលបានទស្សទាយពីសំណួររបស់ខ្ញុំ កាលពីម្សិលមិញ គឺ ជំរាបសួរពូ ខ្ញុំសុំថតជាមួយពូមួយមក ពេលថតផតពោះផងពូ គាត់តបមកវិញ គឺ សើច .......... ជីវិតបែកបាក់ប្រកបដោយសន្តិភាព»៕

រូបថតSelfie ពោរពោរដោយស្នាមញញឹម រវាងអ្នកនាង ចន ច័ន្ទលក្ខិណា និងអតីតស្វាមី
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា ជាមួយនឹងគូស្នេហ៍ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី