ភ្នំពេញ៖ តារាចម្រៀងចំណូលថ្មីវ័យក្មេង កញ្ញា និច្ច បានទាញប្រជាប្រិយភាពពីមិត្តៗ យុវវ័យ ខ្លាំងគួរឲ្យកត់សម្គាល់ នាមួយរយៈពេលចុងក្រោយនេះ។

សមត្ថភាពច្រៀង រួមផ្សំនឹងសម្រស់របស់ម្ចាស់បទ«សង្សារម៉ាកអី» រូបនេះ ហាក់ដូចជាត្រូវប៉ាន់ជាមួយទីផ្សារសិល្បៈសព្វថ្ងៃខ្លាំងណាស់។ លើសពីនេះ ក្មួយស្រី លោក ជេម ក៏មានទេពកោលល្យសម្ដែង បានយ៉ាងប៉ិនប្រសព្វ មិនឲ្យលោកបាក់មុខឡើយ។

ជាតារាស្រីវ័យក្មេងមែនពិត តែចំពោះទឹកដមសម្លេងវិញ ដៃគូនាយចឺមម្នាក់នេះ ច្រៀង បានពិរោះមិនចាញ់តារាចាស់ៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំនោះទេ មិនថា បទប្រភេទមានការស្រែកខ្ពស់យ៉ាងណាក៏ដោយ។

ដូចមុននេះ ស្រីនិច ក៏បានបង្ហើរសម្លេង Cover បទថ្មីរបស់ពូនាង តាមបណ្ដាញសង្គម ស្ដាប់ហើយពិតជាមិនសរសើរមិនបាន ព្រោះមិនថាត្រូវប្ដូរមកច្រៀងចម្រៀងបុរស ដែលមានតុងខ្ពស់ ក៏និច អាចស្រែកច្រៀងបានយ៉ាងពិរោះមិនចាញ់ម្ចាស់ដើមឡើយ៕

ចង់ដឹង និច ច្រៀងបទ«នឹកសង្សារក្បត់» ពិរោះយ៉ាងណា? ទស្សនាវីដេអូទាំងអស់គ្នា! 

តារាចម្រៀង ស្រីនិច
តារាចម្រៀង ស្រីនិច
តារាចម្រៀង ស្រីនិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

និច តារាចម្រៀង