ភ្នំពេញ៖ តារាសម្ដែងស្រីវ័យក្មេង លី ឌីណា កំពុងតែទទួលបានការងារសិល្បៈយ៉ាងច្រើន ទាំងថតស្ពត និងខ្សែភាពយន្តជាដើម។

ប៉ុន្តែថ្មីៗនេះ លី ឌីណា ក៏កំពុងតែធ្វើឲ្យតារាកំប្លែងល្បីមួយរូប ស្ទើរតែឈាមច្រមុះ ក្រោមរូបភាព ដែលកញ្ញាស្ថិតក្នុងសម្លៀកបំពាក់ បែបដើរលេងសមុទ្រ ជាមួយឈុតហែលទឹក គ្របដណ្ដប់ដោយអាវ សស្ដើង ថែមទាំងបញ្ចេញសាច់ភ្លៅខ្ចី ជាហេតុធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាន ពីរូបរាងដ៏សិចស៊ី របស់តារាសម្ដែងស្រីរូបនេះតែម្ដង។

ជាមួយសារដ៏ខ្លីដែលតារាកំប្លែងនាយ ក្រូច បានបង្ហោះក្នុងបណ្ដាញសង្គមថា៖«ឃើញគេស្អាតមិនបានទេនាំគ្នាឈាមច្រមុះហើយ»។

មួយឃ្លានេះអាចបញ្ជាក់ច្បាស់ថា សម្រស់ និងរូបរាង របស់ ឌីណា ពិតជាទាក់ទាញខ្លាំងរហូតធ្វើឲ្យប្រុសៗ អាចហូរឈាម ភា្លមៗ ក្រោយពីបានឃើញសម្រស់ និងស្នាមញញឹមដ៏ស្រស់ស្អាត របស់តារាស្រីរូបនេះ៕ 

សារ នឹងរូបភាពដែល នាយក្រូច បានបង្ហោះក្នុងគណនីហ្វេសប៊ុក
នាយក្រូច និងតារាសម្ដែង លី ឌីណា
តារាសម្ដែង លី ឌីណា និងមិត្តរួមការងា
តារាសម្ដែង លី ឌីណា
តារាសម្ដែង លី ឌីណា
តារាសម្ដែង លី ឌីណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រូច