ការថែរក្សា និងការលាងសំអាតផ្ទៃមុខឱ្យបានស្អាតល្អ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សុខភាពសម្រស់របស់សុភាពនារីៗទាំងឡាយ។ ការថែរក្សានិងលាងសំអាតមុខឱ្យបានត្រូវ និងមានរូបមន្តច្បាស់លាស់នឹងធ្វើឱ្យស្បែកមុខអ្នកស្រស់ថ្លា មានសំណើម ភ្លឺរលោង។ ប៉ុន្តែថ្ងៃនេះយើងសុំឱ្យអ្នកបំភ្លេចចោលនូវវិធីលាងមុខដោយសាប៊ូធម្មតាៗទៅ។

យើងនឹងលើកឡើងនូវអត្ថប្រយោជន៍ និងវិធីងាយៗសាមញ្ញដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងតែប៉ុណ្ណោះដួចខាងក្រោម៖ 

រូបមន្តសម្រស់និងអត្ថប្រយោជន៍ច្រើនយ៉ាងដោយគ្រាន់តែប្រើទឹកសូដាមួយកំប៉ុងប៉ុណ្ណោះ

# អត្ថប្រយោជន៍ទឹកសូដាសម្រាប់សម្រស់

- ជួយលាងសំអាតជាតិកខ្វក់ ដី ធូលី និងបាក់តេរីផ្សេងៗចេញពីផ្ទៃមុខ

- ជួយផ្តល់អុកស៊ីហ្សែននិងជារបាំងការពារផ្ទៃមុខ ថែមទាំងជួយធ្វើឱ្យស្បែកមុខដែលហើម ប្រែក្លាយទៅជា ទន់ ស ភ្លឺរលោង

- ជួយធ្វើឱ្យសារជាតិខូឡាជែនរបស់ស្បែកមុខកាន់តែរឹងមាំដើម្បីការពារ និងពន្យារអាយុកាលនៃស្បែកមុខកុំឱ្យខូចខាត ឬឆាប់ចាស់

- ជួយកម្ចាត់កោសិកាស្បែកដែលងាប់ ឬខូចខាត ឱ្យមានសុខភាពល្អឡើងវិញ

- ជួយគ្រប់គ្រង និងបំបាត់ស្បែកមុខដែលមានជាតិខ្លាញ់។ 

អត្ថប្រយោជន៍ទឹកសូដាសម្រាប់សម្រស់

# ការអនុវត្ត

គ្រឿងផ្សំ

- ទឹកសូដា ១កំប៉ុង ឬ ១ ពែង

- ទឹកធម្មតា ១ ពែង

- ក្រណាត់ទន់ស្អាត

- ពែង/ ឆ្នាំង ឬ ចានដាក់ទឹក១

វិធីទី១៖ ជាដំបូងត្រូវលាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី ។ អនុវត្តវិធីបែបនេះដដែលៗឱ្យបាន ៥ ទៅ ៦ ដង។ 

លាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចយកក្រណាត់ស្អាតទៅជ្រលក់ក្នុងទឹកដែលលាយរួចនោះ។ បន្ទាប់មកយកក្រណាត់មកគ្របលើផ្ទៃមុខរបស់អ្នកឱ្យបាន ៣០វិនាទី

វិធីទី២៖ លាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នានៅក្នុងឆ្នាំង ឬពែងធំមួយដែលល្មមឱ្យអ្នកដាក់ផ្ទៃមុខចូលទៅបាន។ បន្ទាប់មកដាក់ផ្ទៃមុខរបស់អ្នកត្រាំឱ្យលិចទៅក្នុងទឹកនោះរយៈពេល ១០ ទៅ ១៥វិនាទីជាការស្រេច។

លាយទឹកសូដា ជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នានៅក្នុងឆ្នាំង ឬពែងធំមួយដែលល្មមឱ្យអ្នកដាក់ផ្ទៃមុខចូលទៅបាន។ បន្ទាប់មកដាក់ផ្ទៃមុខរបស់អ្នកត្រាំឱ្យលិចទៅក្នុងទឹកនោះរយៈពេល ១០ ទៅ ១៥វិនាទី

ការអនុវត្តវិធីសាស្រ្តបែបនេះជាទៀងទាត់ក្នុងមួយសប្តាហ៍ ២ ទៅ ៣ដង អាចជួយសំអាតរន្ធញើសរបស់អ្នកបានស្អាតល្អ ធ្វើឱ្យស្បែកមុខស ទន់ ភ្លឺ រលោង ថែមទាំងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀតផង។ បើសិនជាអ្នកចង់ប្រើប្រាស់វាជាប្រចាំថ្ងៃ អ្នកអាចយកទឹកសូដាដែលលាយជាមួយទឹកធម្មតានោះច្រកដាក់ក្នុងដបសម្រាប់បាញ់ទុកប្រើប្រាស់នៅពេលក្រោយបានផងដែរ៕ 

បើសិនជាអ្នកចង់ប្រើប្រាស់វាជាប្រចាំថ្ងៃ អ្នកអាចយកទឹកសូដាដែលលាយជាមួយទឹកធម្មតានោះច្រកដាក់ក្នុងដបសម្រាប់បាញ់ទុកប្រើប្រាស់នៅពេលក្រោយបានផងដែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]