ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ អតីតតារាចម្រៀងស្រី កញ្ញា ពេជ្រ សូលីកា ចាប់ផ្ដើមត្រូវបានមហាជនចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីថៅកៃស្រីរូបស្រស់នេះ បានបាត់មុខពីវិថីសិល្បៈ អស់រយៈពេលជាយូរមកហើយ។

ការចាប់អារម្មណ៍នេះ កើតឡើងដោយសារកញ្ញា តែងតែបង្ហោះរូបភាពស្អាតៗជាមួយមិត្តអ្នកសិល្បៈ ពិសេសជាមួយកញ្ញា ទេព បូព្រឹក្ស ដែលជាមិត្តស្និទ្ធស្នាលតែម្ដង។

ប៉ុន្តែអ្វីដែលគ្រប់គ្នាមិននឹកស្មានដល់នោះ យប់មិញនេះដែរ នៅសុខៗស្រាប់តែកញ្ញា សូលីកា បែរជាបង្ហោះសាររំលឹកពីអតីតកាល ជាមួយដៃគូចម្រៀងចាស់ លោក នីកូ ដែលសព្វថ្ងៃលោកជាតារាចម្រៀង ព្រមទាំងមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់មិត្តៗយុវវ័យ។

រូបភាព២សន្លឹករួមគ្នានាពេលបច្ចុប្បន្ន អមនឹងសាររបស់ ម្ចាស់បទ«បង្ខំចិត្តបែក» បានសរសេររៀបរាប់ថា៖

«ពេលវេលាពិតជាលឿនខ្លាំងណាស់ ខ្ញុំពីក្មេងទៅចាស់ តែយើងពីក្មេងនៅតែក្មេងដដែល ប៉ុន្តែអ្វីដែលសំខាន់ ម្នាក់ៗមិនមែនទំនេរដូចមុននោះទេ មានការងារផ្ទាល់ខ្លួនច្រើនទៀត ចាំបាច់ត្រូវធ្វើ រីករាយដែលបានជួបគ្នាម្ដងទៀត ហើយថតជាមួយ idol ទៀត ថតរូបលេងទេ កុំយល់ច្រលំ»។

អត្ថន័យសារខាងលើ បានបញ្ជាក់យ៉ាងច្បាស់ថា បើទោះបីជាសព្វថ្ងៃ អ្នកទាំងពីរមានអាជីពផ្សេងគ្នា និងរវល់ភារកិច្ចផ្ទាល់ខ្លួនយ៉ាងណាក្ដី ក៏តារាស្រីប្រុសមួយគូនេះ នៅតែរក្សា មិត្តភាព ដែលធ្លាប់សាងរួមគ្នាពីមុនដែរ។

គួររំលឹកថា ពីមុនតារាស្រីប្រុសមួយគូនេះ មានបទចម្រៀងដែលបកស្រាយរួមគ្នាជាច្រើន ពិសេសរាល់ការសម្ដែង របស់អ្នកទាំងពីរក្នុងបទចម្រៀងនីមួយៗ សុទ្ធតែទទួលបានការគាំទ្រខ្លាំង គួរឲ្យភ្ញាក់ផ្អើលទៀតផង។

យ៉ាងណាមិញ បន្ទាប់ពីលេចមុខជាថ្មីក្នុងបណ្ដាញសង្គម ក៏មានអ្នកគាំទ្រជាច្រើនតែងរំពឹងថា កញ្ញា ពេជ្រ សូលីកា នឹងចូលប្រឡូកក្នុងវិស័យសិល្បៈម្ដងទៀត៕

រូបភាព ពេជ្រ សូលីកា និង លោក នីកូ នាពេលបច្ចុប្បន្ន
រូបភាព ពេជ្រ សូលីកា និង លោក នីកូ នាពេលបច្ចុប្បន្ន
រូបភាព ពេជ្រ សូលីកា និង លោក នីកូ កាលពីមុន
អតីតតារាចម្រៀង ពេជ្រ សូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សូលីកា