តាំងតែពីដើមមក ការងូតទឹកត្រជាក់ៗគ្រាន់តែជាវិធីម៉្យាងដើម្បីសម្អាតរាងកាយនិងបំបាត់ភាពស្អុះស្អាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងពេលថ្មីៗនេះអ្នកវិទ្យាសាស្ត្របានបង្ហាញឲ្យដឹងថា ការងូតទឹកត្រជាក់មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់អ្នក។

អត្ថប្រយោជន៍នៃការងូតទឹកត្រជាក់រួមមាន៖ 

• បង្កើនថាមពល

ការងូតទឹកត្រជាក់មិនថាពេលព្រឹកឬពេលថ្ងៃនោះទេក៏វាអាចជួយបង្កើនថាមពលក្នុងខ្លួនអ្នកបានដែរ។ ទឹកត្រជាក់អាចបង្កើនអត្រាចង្វាក់បេះដូងដែលនឹងជួយដល់ការបញ្ចូនឈាមទៅកាន់សិរីរាង្គនៃរាងកាយរបស់អ្នក។ 

បង្កើនថាមពល

• បង្កើនប្រព័ន្ធភាពស៊ាំ

ការស្រាវជ្រាវនៃសកលវិទ្យាល័យមួយក្នុងចក្រភពអង់គ្លេសបានរកឃើញថា បន្ទាប់ពីងូតទឹកត្រជាក់ហើយ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងមានកម្រិតខ្ពស់ដោយសារតែទឹកត្រជាក់បានធ្វើឲ្យខ្លួនប្រាណរបស់អ្នកបញ្ចេញកោសិកាឈាមសច្រើនជាងធម្មតា។ 

បង្កើនកំពស់ប្រព័ន្ធភាពស៊ាំ

• ធ្វើឲ្យស្បែកនិងសក់មានសុខភាពល្អ

ការងូតទឹកក្តៅអាចបណ្តាលឲ្យស្បែកនិងសក់មានសភាពស្ងួត។ យ៉ាងណាមិញ ការងូតទឹកត្រជាក់ធ្វើឲ្យរន្ធញើសរបស់អ្នកមានទំហំតូច។ ទឹកត្រជាក់ក៏អាចជួយឲ្យស្បែករបស់មានភាពម៉ត់រលោង និងធ្វើឲ្យសក់របស់អ្នកមានភាពភ្លឺរលោងនិងមានសុខភាពល្អផងដែរ។ 

ធ្វើឲ្យស្បែកនិងសក់មានសុខភាពល្អ

• ជួយបន្ថយទម្ងន់របស់អ្នក

ការស្រាវជ្រាវពីទស្សនាវដ្តីមួយបានរកឃើញថា ការងូតទឹកត្រជាក់អាចជួយរំលាយជាតិខ្លាញ់ដែលនឹងធ្វើឲ្យអ្នកចុះទម្ងន់។ លើសពីនេះទៅទៀត ការងូតទឹកត្រជាក់អាចនាំឲ្យមាននូវការផ្លាស់ប្តូរអ័រម៉ូនដែលនាំឲ្យមានការបង្កើតជាតិខ្លាញ់ពណ៌ត្នោតដែលមានភាពងាយស្រួលក្នុងការកម្ចាត់ជាងជាតិខ្លាញ់ពណ៌សធម្មតា។ 

ជួយបន្ថយទម្ងន់របស់អ្នក

• បំបាត់ការឈឺចាប់នៃសាច់ដុំ

លោកវេជ្ជបណ្ឌិត Chris Bleakley ដែលជាអ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យ Ulster នៃប្រទេសអៀរឡង់ខាងជើងបានរកឃើញភស្តុតាងមួយចំនួនដែលបង្ហាញថា ការងូតទឹកត្រជាក់ភ្លាមៗបន្ទាប់ពីការធ្វើលំហាត់ប្រាណហើយអាចជួយកាត់បន្ថយការឈឺចាប់សាច់ដុំបាន។

បំបាត់ការឈឺចាប់នៃសាច់ដុំ

• ជួយធ្វើឲ្យអារម្មណ៍ប្រសើរឡើង

ការងូតទឹកត្រជាក់អាចជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍និងធ្វើឲ្យអរម៉ូនស៊័រតូនីនដែលជាអរម៉ូនទាក់ទងនឹងអារម្មណ៍មានតុល្យភាពផងដែរ។ លើសពីនេះទៅទៀតការងូតទឹកត្រជាក់ក៏អាចជួយប្រឆាំងនឹងការថប់អារម្មណ៍និងជំងឺធ្លាក់ទឹកចិត្តទៀតផងព្រោះថាការងូតទឹកត្រជាក់អាចជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទឲ្យមានអារម្មណ៍ប្រសើរឡើងយ៉ាងមានប្រសិទ្ធភាព៕

ជួយធ្វើឲ្យអារម្មណ៍ប្រសើរឡើង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]