គេតែងតែនិយាយថាមនុស្សគ្រប់រូបមានដៃគូជីវិតដែលបានកំណត់តាំងពីជាតិមុនមកម្ល៉េះ។ តែបើសិនជាអ្នកមិនទាន់រកឃើញគូកុំអាលពិបាកចិត្តអី ព្រោះថាការគ្មានគូស្នេហ៍ក៏មានអត្ថប្រយោជន៍ផងដែរ។

អត្ថប្រយោជន៍នៃការគ្មានគូស្នេហ៍រួមមាន៖ 

១. អាចធ្វើដំណើរតាមចំណង់ចំណូលចិត្ត

អ្នកដែលមានដៃគូតែងតែសម្រេចចិត្តធ្វើដំណើរទៅកន្លែងកម្សាន្តណាដែលដៃគូរបស់ខ្លួនចូលចិត្ត។ ប៉ុន្តែសម្រាប់អ្នកនៅលីវវិញ ពួកគេមានសេរីភាពក្នុងការធ្វើដំណើរទៅកន្លែងណាដែលគេចូលចិត្តដោយគ្មានការស្ទាក់ស្ទើរដែរ។

អាចធ្វើដំណើរតាមចំណង់ចំណូលចិត្ត

២. សល់លុយច្រើន

ការណាត់ជួបដើម្បីញាំអាហារ ការដើរលេង និងការទិញអំណោយតម្រូវឲ្យអ្នកចំណាយប្រាក់យ៉ាងច្រើន។  ទោះបីជាអ្នកចេញរាល់ការចំណាយរៀងខ្លួនក៏ដោយ ក៏អ្នកដែលមានគូស្នេហ៍នៅតែចំណាយប្រាក់ច្រើនជាងអ្នកដែលនៅម្នាក់ឯងដែរ។  

៣. ជួយអ្នកក្នុងការរក្សាទម្ងន់

ការសិក្សាមួយនៅក្នុងចក្រភពអង់គ្លេសបានរកឃើញថា ដៃគូសង្សាចំនួន ៦២ភាគរយបានឡើងទម្ងន់បន្ទាប់ពីពួកគេមានស្នេហា។ ការឡើងទម្ងន់នេះកើតឡើងដោយសារការណាត់ជួបគ្នាដើម្បីញ៊ាំអាហារ។ ដូចនេះមានន័យថា អ្នកដែលគ្មានគូស្នេហ៍អាចផ្តោតទៅលើការទទួលទានចំណីអាហារបានល្អជាង។

ជួយអ្នកក្នុងការរក្សាទម្ងន់

៤. មានពេលទំនេរច្រើន

គូស្នេហ៍ជាច្រើនមានការព្រួយបារម្ភពីគ្នា ឬនឹកគ្នា ដូច្នេះបានជាពួកគេធ្វើការប្រាស្រ័យទាក់ទងគ្នាជានិច្ចក្នុងមួយថ្ងៃៗ  ហើយអ្នកដែលមានគូស្នេហ៍ភាគច្រើនបានចំណាយពេលយ៉ាងច្រើនក្នុងការនិយាយទូរស័ព្ទ ផ្ញើសារ ឬណាត់ជួបគ្នា។ ម្យ៉ាងទៀតវានឹងធ្វើឲ្យពួកគេបាត់បង់ពេលទំនេរសម្រាប់ខ្លួនឯងផងដែរ។ 

មានពេលទំនេរច្រើន

៥. ចេះពឹងផ្អែកលើខ្លួនឯង

អ្នកដែលមានគូស្នេហ៍តែងតែពឹងផ្អែកយ៉ាងខ្លាំងទៅលើដៃគូរបស់ពួកគេ មិនថាពេលដែលពួកគេពិបាកចិត្ត  ឬក៏ពេលដែលត្រូវការជំនួយនោះទេ។ ដូច្នេះវាអាចក្លាយជាទម្លាប់មួយដ៏អាក្រក់  ព្រោះពេលពួកគេចែកផ្លូវគ្នា ពួកគេនឹងពិបាករស់នៅម្នាក់ឯងដោយសារគ្មានអ្នកសម្រាប់ពឹងពាក់មិនខាន។  ដោយឡែកសម្រាប់អ្នកដែលគ្មានគូ ពួកគេមានសមត្ថភាពការដោះស្រាយបញ្ហា  ឬធ្វើអ្វីៗដោយពឹងលើខ្លួនឯងស្រាប់ ដូច្នេះពួកគេអាចធ្វើអ្វីៗដោយខ្លួនឯងបាន ទោះបីជាមិនមានជំនួយក៏ដោយ។ 

៦. មានពេលវេលាសម្រាប់ក្រុមគ្រួសារនិងមិត្តភក្តិ

នៅពេលដែលអ្នកមានគូស្នេហ៍ អ្នកមិនសូវជាមានពេលសម្រាប់ក្រុមគ្រួសារ និងមិត្តភក្តិទេ ព្រោះចំណាយពេលយ៉ាងច្រើនជាមួយមនុស្សដែលខ្លួនស្រលាញ់។ ហើយបើសិនជាបានរៀបការជាមួយគ្នា និងមានកូនទៀតនោះ  ឱកាស និងពេលវេលាសម្រាប់ជួបជុំក្រុមគ្រួសារ ឬមិត្តភក្តិ រឹតតែតិចទៀតហើយ។ 

មានពេលវេលាសម្រាប់ក្រុមគ្រួសារនិងមិត្តភក្តិ

៧. អាចជៀសផុតពីបញ្ហាខូចចិត្ត

មានគូស្នេហ៍ និងគូស្វាមីភរិយាជាច្រើនបានធ្វើការចែកផ្លូវគ្នា  ហើយបើទោះបីជាការបែកគ្នានេះមានរយៈពេលយូរយ៉ាងណាក៏ដោយ  ក៏របួសបេះដូង  និងបញ្ហាផ្លូវចិត្តនៅតែដក់ជាប់ជានិច្ច។  ប៉ុន្តែបើសិនជាអ្នកគ្មានដៃគូស្នេហ៍ស្រាប់់់តែម្តង នោះអ្នកមិនបាច់បារម្ភថាអ្នកនឹងជួបបញ្ហាស្នេហានោះទេ។ 

អាចជៀសផុតពីបញ្ហាខូចចិត្ត

៨. មានសេរីភាព

គូស្នេហ៍តែងតែធ្វើការសម្រេចចិត្តជាមួយគ្នា  ដូច្នេះហើយទើបអ្នកដែលមានដៃគូមិនសូវជាមានសេរីភាពធ្វើអ្វីដែលខ្លួនចង់ធ្វើនោះទេ។ ឧទាហរណ៍ដូចជាការដើរលេងយប់អ៊ីចឹង  នៅពេលអ្នកមានគូ  គឺមិនអាចដើរលេងយប់បានច្រើនទេ ព្រោះខ្លាចគូស្នេហ៍មានការខឹង ឬអន់ចិត្ត។ ដោយឡែកសម្រាប់អ្នកនៅតែឯង គេអាចធ្វើអ្វីក៏បានដែរ ឲ្យតែខ្លួនគេចង់ ព្រោះគ្មាននរណាមកគ្រប់គ្រងគេនោះទេ ដូច្នេះគេមានសេរីភាពយ៉ាងខ្លាំង។ 

៩. មិនសូវមានអារម្មណ៍ពិបាកចិត្ត

អ្នកដែលមានស្នេហាតែងតែមានអារម្មណ៍ពិបាកចិត្ត ព្រោះជួនកាលគេមានជម្លោះ ឬក៏ការមិនយល់ចិត្តគ្នា។  ហើយការពិបាកចិត្តនេះនឹងកើតមានឡើងជានិច្ចកាលផងដែរ  ដូច្នេះហើយទើបអ្នកដែលមានគូប្រឈមមុខនឹងការពិបាកចិត្តច្រើនជាងអ្នកដែលគ្មានគូនោះ៕

មិនសូវមានអារម្មណ៍ពិបាកចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]