ភ្នំពេញ៖ មរណភាពរបស់លោក ខៀវ កូណែល ដែលជាមន្ត្រីប៉ូលិសមួយរូប បានធ្វើឱ្យពិធីការិនីអ្នកនាង ខៀវ សានសាណា ជាប្អូនស្រីបង្កើតមានភាពស្តាយស្រណោះជាពន់ពេកណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។

លោក ខៀវ កូណែល បានបាញ់សម្លាប់ភរិយាអ្នកស្រី យ៉េង លក្ខិណា ដោយសារតែភ្លើងប្រច័ណ្ឌ ហើយបន្ទាប់មកក៏បានបាញ់សម្លាប់ខ្លួនឯងជាក្រោយ នៅក្នុងផ្ទះរបស់ខ្លួន។

ថ្វីត្បិតតែបងប្រុសជាទីស្រលាញ់ បានចាកចេញទៅក៏ពិតមែន ប៉ុន្តែសេចក្តីនឹករលឹកនៅតែដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នកនាង ខៀវ សានសាណា ជានិច្ចគ្មានថ្ងៃរសាយ។

ជាក់ស្តែងពិធីការិនីរូបនេះ បានបង្ហាញនូវអនុស្សាវរីយ៍ ព្រមជាមួយនឹងការចងចាំល្អៗរបស់ខ្លួនជាមួយបងប្រុសបណ្តូលចិត្ត ជាបន្តបន្ទាប់នៅលើហ្វេសប៊ុកខ្លួនឈ្មោះ Sansana Sutton ទាំងភាពក្រៀមក្រំស្ទើរតែប្រេះទ្រូងទៅហើយ។

តើមានពេលវេលាណា ដែលមានទុក្ខសោកខ្លាំងជាងនេះទៀតទៅ?

ខាងក្រោមទាំងអស់នេះគឺជាអ្វីដែលអ្នកនាង ខៀវ សានសាណា បានផុសនៅលើហ្វេសប៊ុក ដើម្បីរំលឹកទៅដល់បងប្រុសជាទីគោរពស្រលាញ់របស់ខ្លួន ដែលបានស្លាប់ចោលទៅគ្មានថ្ងៃវិលត្រឡប់មកវិញជារៀងរហូត៕

ឃើញហើយស្ទើរតែទប់ទឹកភ្នែកមិនបាន៖

រូបភាព Profile ហ្វេសប៊ុករបស់អ្នកនាង ខៀវ សានសាណា
រូបភាព Cover របស់អ្នកនាង ខៀវ សានសាណា និងបងប្រុស នៅលើហ្វេសប៊ុកកាលវ័យកុមារ
រូបភាពពេលបូជាសពលោក ខៀវ កូណែល
អ្នកនាង ខៀវ សានសាណា មានមោទនភាពណាស់ ដែលលោក ខៀវ កូណែល ជាមនុស្សចូលចិត្តការហាត់ប្រាណ
លោក កូណែល ជាមនុស្សម្នាក់ដែលស្រលាញ់ការងារ
កាដូរបស់លោកក្នុងថ្ងៃខួបកំណើតរបស់អ្នកនាង សានសាណា កាលពីឆ្នាំមុន
រូបភាពចុងក្រោយរបស់អ្នកនាង ខៀវ សានសាណា និងបងប្រុសត្រឹម៥ម៉ោងមុនពេលស្លាប់
ស្បែកជើងដែលអ្នកនាង សានសាណា ធ្លាប់ទិញឱ្យលោក កូណែល
សារក្រៀមក្រំរបស់អ្នកនាង សានសាណា នៅលើហ្វេសប៊ុក
សារក្រៀមក្រំរបស់អ្នកនាង សានសាណា នៅលើហ្វេសប៊ុក
តុបាយ ដែលធ្លាប់មានវត្តមានរបស់លោក កូណែល
តុបាយ ដែលធ្លាប់មានវត្តមានរបស់លោក កូណែល
អនុស្សាវរីយ៍មិនអាចបំភ្លេចបានរបស់លោកកូណែល ជាមួយក្មួយៗជាទីស្រលាញ់
អនុស្សាវរីយ៍ល្អៗរបស់លោកកូណែល ជាមួយគ្រួសារ
អនុស្សាវរីយ៍ល្អៗរបស់លោកកូណែល ជាមួយកូនស្រី និងក្មួយស្រីជាទីស្រលាញ់
រូបភាពអនុស្សាវរីយ៍ហាក់ដូចជានៅថ្មីៗរបស់អ្នកនាង សានសាណា និងបងប្រុសជាទីស្រលាញ់
រូបភាពអនុស្សាវរីយ៍ហាក់ដូចជានៅថ្មីៗរបស់អ្នកនាង សានសាណា និងបងប្រុសជាទីស្រលាញ់
លោក ខៀវ កូណែល និងភរិយាកាលនៅរស់
លោក ខៀវ កូណែល និងភរិយាកាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា