ម៉ាឡេស៊ី៖ នំលោកខែដែលត្រូវបានគេឲ្យឈ្មោះថា «Zhen Yue» របស់ប្រទេសម៉ាឡេស៊ី ធ្វើឡើងពីអ្នកជំនាញមានថ្វីដៃពិសេស បានជាប់កំណត់ត្រាពិភពលោក ជានំលោកខែយក្ស និងមានតម្លៃថ្លៃជាងគេបង្អស់លើលោក។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នំលោកខែយក្សនេះ មានទម្ងន់ដល់ទៅ ១,២គីឡូក្រាម ចំណែកឯតម្លៃរបស់វាវិញរហូតដល់ទៅ ៣,៨៨៨រីងហ្គីត (ប្រហែលជា ៩១០ដុល្លារអាមេរិក) ឯណោះ។

នំលោកខែនេះដែរ ត្រូវបានផ្សំឡើងពីគ្រឿងទេសពិសេសៗរួមមាន តិណទេស (រុក្ខជាតិក្លិនក្រអូបប្រើជាគ្រឿងសម្លឬថ្នាំ) ផ្សិតដង្កូវ (ជាប្រភេទផ្សិតកម្រម្យ៉ាងជំនួសដល់សុខភាពផ្លូវភេទ ឬហៅថា Cordyceps) ទឹកស្ករម្យ៉ាង (Molasses) យិនស៊ិន រមៀត ក្រមួនឃ្មុំ គ្រាប់ឈូក ពុតទ្រា និងសាច់មៀន ដែលប្រកបដោយគុណភាពខ្ពស់ រសជាតិឆ្ងាញ់សាកសមជាមួយនឹងតម្លៃ។

អ្វីដែលពិសេសជាងនេះទៅទៀតនោះ សាច់នំខាងលើត្រូវបានអ្នកជំនាញធ្វើនំ ឆ្លាក់ចេញជារូបបក្សី បង្កើននូវភាពទាក់ទាញ។ រាល់ដំណើរការផលិត ទម្រាំលេចចេញជារូបរាងនំលោកខែដ៏អស្ចារ្យ រសជាតិឈ្ងុយឆ្ងាញ់នេះ គឺសុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យ តាមដានអង្កេតមើល យ៉ាងយកចិត្តទុកដាក់បំផុត ពីសំណាក់ក្រុមការងារកំណត់ត្រាពិភពលោក។

គួរឲ្យដឹងថា នំលោកខែនេះ គឺជាស្នាដៃរបស់ហាងលក់នំយីហោ Leong Yin Pastry ដែលត្រូវបានគេស្គាល់ថា ជាហាងធ្វើនំដ៏មានថ្វីដៃជំនាញមួយ និងមានលក់នំរសជាតិជូរផ្អែមឆ្ងាញ់ពិសាគ្រប់ប្រភេទផងដែរ។ នំលោកខែយក្សនេះទៀតសោត ត្រូវបានគេបានគេប៉ាន់ប្រមាណថា មានទំហំធំជាងនំលោកខែធម្មតា រហូតដល់ទៅ៤ដងឯណោះ។

អ្វីដែលប្លែកនោះ វាអាចញ៉ាំឆ្អែតបានសម្រាប់មនុស្សពីរនាក់ ឬមួយគ្រួសារដែលមានសមាជិកតិចផងដែរ។ សម្រាប់អតិថិជនដែលចង់សាកល្បង នំលោកខែយក្សជំនាន់ថ្មី លុះត្រាតែធ្វើការកុម្ម៉ង់ទិញបាន ក្នុងរយៈពេលយ៉ាងហោចណាស់ ២ថ្ងៃមុនទើបទទួលបានវាយកទៅពិសា ៕

ទស្សនាវីដេអូខាងក្រោម៖ 

នំលោកខែដែលត្រូវបានគេឲ្យឈ្មោះថា «Zhen Yue» របស់ប្រទេសម៉ាឡេស៊ី ធ្វើឡើងពីអ្នកជំនាញមានថ្វីដៃពិសេស បានជាប់កំណត់ត្រាពិភពលោក ជានំលោកខែយក្ស និងមានតម្លៃថ្លៃជាងគេបង្អស់លើលោក
នំលោកខែយក្សនេះ មានទម្ងន់ដល់ទៅ ១,២គីឡូក្រាម
ចំណែកឯតម្លៃរបស់វាវិញរហូតដល់ទៅ ៣,៨៨៨រីងហ្គីត (ប្រហែលជា ៩១០ដុល្លារអាមេរិក) ឯណោះ
សាច់នំខាងលើត្រូវបានអ្នកជំនាញធ្វើនំ ឆ្លាក់ចេញជារូបបក្សី បង្កើននូវភាពទាក់ទាញ
សម្រាប់អតិថិជនដែលចង់សាកល្បង នំលោកខែយក្សជំនាន់ថ្មី លុះត្រាតែធ្វើការកុម្ម៉ង់ទិញក្នុងរយៈពេលយ៉ាងហោចណាស់ ២ថ្ងៃមុនទើបទទួលបានវា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]