(ភ្នំពេញ)៖ តារាសម្តែង និងជាប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ថ្មីៗនេះបានចេញមុខព្រមាន ចំពោះគេហទំព័រផ្សាយព័ត៌មានក្នុងស្រុកមួយ បន្ទាប់ពីបានសរសេរ ចុះផ្សាយលើករណីមិនពិត ដោយចោទថា នាងបានទម្លាយរឿងប្រពន្ធឧកញ៉ាដ៏ល្បីឈ្មោះម្នាក់ ធ្លាប់មានសម្ព័ន្ធភាពស្នេហា ផិតក្បត់ជាមួយ សុវណ្ណ មករា។

មិនត្រឹមតែប៉ុណ្ណោះ បើផ្អែកតាមប្រភពដដែលនេះ បានសរសេរចំណងជើងធំថា ធ្លាយហើយ ធ្លាយហើយ ជម្លោះ ចនច័ន្ទ និងសុវណ្ណ មករា ធ្លាយរឿងឧកញ៉ាប្រពន្ធផិត។ ដោយក្នុងអត្ថបទនោះ ក៏បានបញ្ជាក់ថា មាន Account Facebook មួយឈ្មោះថា ស្រីនាង គីម បានសរសេរទម្លាយពីរឿង សុវណ្ណ មករា ក្នុងរឿងសាហាយស្មន់ ជាមួយជំទាវម្នាក់ ដែលមានប្តីជាឧកញ៉ាដ៏ល្បីល្បាញ នៅកម្ពជា។ ប៉ុន្តែគេក៏ដាក់ការសន្និដ្ឋានថា ម្ចាស់ដែលប្រើប្រាស់ Account Facebook ឈ្មោះថា ស្រីនាង គីម គឺជាអ្នកនាង ចន ច័ន្ទលក្ខិណា ជាអ្នកគ្រប់គ្រងទៅវិញ។

ជាប្រតិកម្មឆ្លើយតប អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខព្រមានបែបនេះថា «នាងខ្ញុំសុំឲ្យវេបសាយ Kamsankhmer2017 កែរតម្រូវជាបន្ទាន់ ដែលសរសេរថា គណនីឈ្មោះ ស្រីនាង ជាគណនីរបស់ ចន ចន័្ទលក្ខិណា មុននឹងមេធាវី ធ្វើលិខិតជាផ្លូវការ។ យើងខ្ញុំសុំធ្វើការបដិសេធទាំងស្រុងថា យើងខ្ញុំមិនមានពាក់ព័ន្ធ នឹងព័ត៌មានខាងលើនេះឡើយ!»។

សូមបញ្ជាក់ថា យោងតាមប្រភពពីគេហទំព័រខាងលើនេះ ក៏បានសរសេរប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះកិត្តិយសរបស់ក្រុមគ្រួសារ អ្នកឧកញ៉ាម្នាក់ ខណៈអ្នកនាង ចន ច័ន្ទលក្ខិណា ក៏កំពុង ព្រមានតាមផ្លូវច្បាប់ផងនោះ៕

ចន ច័ន្ទលក្ខិណា ព្រមាន​​គេហទំព័រ​​ព័ត៌មាន​មួយ ក្រោយ​ចុះផ្សាយ​ទម្លាក់​កំហុសមក​លើ​ខ្លួន
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា
ចន ច័ន្ទលក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា