ឥណ្ឌា៖ គ្រូបង្រៀនចិត្តឃោរឃៅម្នាក់ កំពុងប្រឈមមុខនឹងការបញ្ឈប់ពីការងារ ក្រោយពីបានចាប់ទះកំផ្លៀងកូនសិស្សរបស់ខ្លួន ពេញៗផ្ទៃមុខមិនសំចៃដៃ និងបណ្តាលឲ្យរងរបួសជាទម្ងន់។

ហេតុការណ៍នេះបានកើតឡើង នៅសាលារៀនមួយក្នុងទីក្រុង Lucknow ភាគខាងជើងរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា។

បើយោងតាមប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា កុមារារងគ្រោះមិនត្រូវបានបង្ហាញអត្តសញ្ញាណ គឺជាសិស្សរៀនថ្នាក់ទី៣ ចំណែកគ្រូស្រីដៃដល់មានឈ្មោះថា Retika V John

យោងតាមការអះអាងពីសិស្សក្នុងថ្នាក់បានឲ្យដឹងថា គ្រូស្រីនោះបានទះកំផ្លៀងសិស្សរងគ្រោះប្រហែលជា ៤០កំផ្លៀង។ ចំពោះមូលហេតុគឺដោយសារគ្រូស្រីនោះខឹងសិស្សរបស់ខ្លួនមិនបានឆ្លើយតបមកវិញ នៅពេលដែលខ្លួនបានហៅវត្តមានសិស្សក្នុងថ្នាក់។ តាមការឲ្យដឹងកុមារារងគ្រោះមិនបានចាប់អារម្មណ៍ ទើបបានជាគិតតែអង្គុយគូរគំនូរលេងលើសន្លឹកក្រដាស។

គ្រូបង្រៀនចិត្តឃោរឃៅម្នាក់ កំពុងតែរកការចោទប្រកាន់ នឹងប្រឈមមុខពីការបញ្ឈប់ពីការងារ ក្រោយបានប្រើហិង្សាហួសហេតុ ទះកំផ្លៀងទៅលើកូនសិស្សខ្លួនឯង ពេញៗផ្ទៃមុខមិនសំចៃដៃ បណ្តាលឲ្យរងរបួសជាទម្ងន់

ទោះយ៉ាងណាក្រោយវីដេអូឃ្លីបត្រូវបានបែកធ្លាយលើបណ្តាញសង្គមរួចមក អាណាព្យាបាលសិស្សមួយចំនួនធំបានសម្តែងការខឹងសម្បា និងរិះគន់យ៉ាងខ្លាំង លើទង្វើមិនគប្បីរបស់គ្រូស្រីនោះ។

ជាមួយនឹងភស្ថុតាងមិនអាចប្រកែកបាន ខាងសាលាក៏សម្រេចចិត្តបញ្ឈប់ គ្រូស្រីខាងលើពីការងារតែម្តង។ ចំណែកខាងអាណាព្យាបាលសិស្សរងគ្រោះវិញ ក៏បានរៀបចំពាក្យបណ្តឹង ដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយចោទប្រកាន់ពីបទបង្ករបួសស្នាមផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

កុមារារងគ្រោះមិនត្រូវបានបង្ហាញអត្តសញ្ញាណ គឺជាសិស្សរៀនថ្នាក់ទី៣ ចំណែកឯជនដៃដល់ជាគ្រួបង្រៀនស្រីខាងលើនោះវិញ មានឈ្មោះថា Retika V John

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]