ភ្នំពេញ៖ ជីវិតរបស់ តារាសម្តែងស្រីដ៏ល្បី អ្នកនាង សុខ សោម៉ាវត្តី កំពុងតែទទួលបានភាពជោគជ័យ យ៉ាងពេញទំហឹង​ ទាំងក្នុងសិល្បៈ និងជីវិតឯកជនរបស់នាង ដែលមាន​មនុស្ស ជុំវិញខ្លួន ស្រលាញ់ និងចូលចិត្តនាង។

មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ជាងនេះទៅទៀត គឺនាង និង កីឡាបាល់ទាត់ លោក វ៉ាហេទ ហាក់ដូចជា ស្និទ្ធស្នាល ដូចជាគូស្នេហ៍នឹងគ្នា ដោយមិនថា នាងទៅទីណា គឺតែងមាន វត្តមានលោក នៅជាមួយគ្នារហូត។ 

បើទោះបីជា ដំណឹងនេះ វាមិនទាន់ចេញជាផ្លែផ្កា ថាពួកគេ ជាអ្វីនឹងគ្នាឲ្យពិតប្រាកដ ក៏អ្នកគាំទ្រ ពិតជាចង់ឲ្យ អ្នកទាំងពីរស្រលាញ់ និងរៀបការជាមួយគ្នាណាស់។

កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង សុខ សោម៉ាវត្តី  បានបង្ហោះរូប ជាមួយនឹងឈុតរៀបការ បែបប្រពៃណីខ្មែរ ដោយពេលនោះ នាងបានសរសេរសារប្លែកមួយ ដោយថា៖

«សម្លៀកបំពាក់ខ្មែរ សែនស្រលាញ់ ចង់ពាក់ក្នុងថ្ងៃពិសេសម្ដងទៀត»

អាចនិយាយបានថា ពិតជាកម្រឃើញ អ្នកនាង សរសេរបែបនេះណាស់ ដែលហាក់ដូចជាចង់បង្ហាញថា នាងចង់រៀបការម្តងទៀត ជាមួយនឹង មនុស្សដែលនាងស្រលាញ់ យ៉ាងដូច្នេះដែរ៕

អ្នកនាង សុខ សោម៉ាវត្តូី គ្រងឈុតរៀបការ បែបប្រពៃណីខ្មែរ
អ្នកនាង សុខ សោម៉ាវត្តូី គ្រងឈុតរៀបការ បែបប្រពៃណីខ្មែរ
អ្នកនាង សុខ សោម៉ាវត្តូី គ្រងឈុតរៀបការ បែបប្រពៃណីខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី