ភ្នំពេញ៖ កាលពីយប់មិញនេះ កម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kid Cambodia បានឈានមកដល់វគ្គ Battle Audition ហើយ ដោយកូនក្រុមរបស់ Coach នីមួយៗ ត្រូវប្រកួតគ្នាច្រៀងនៅលើឆាកម្តង៣នាក់ ដើម្បីជម្រុះយកតែម្នាក់តែប៉ុណ្ណោះ ។

យ៉ាងណាមិញ មកដល់វគ្គប្រកួតកូនក្រុមរបស់កញ្ញា សុគន្ធ និសា ដោយមានបេក្ខជន៣រូប ដូចជា ប្អូនប្រុស ឈិន សីហា ប្អូនប្រុស ប៉ែន ចាន់ឡានីត និងប្អូនប្រុស ថន រ៉ាឆេន ប្រកួតគ្នាច្រៀងក្នុងបទចម្រៀងតែមួយ ចំណងជើងថា៖ «លំបាកតែឯង» ដោយប្អូនទាំង៣ ធ្វើបានល្អមែនទែនក្នុងបទចម្រៀងមួយបទនេះ។

ក្រោយពីច្រៀងចប់ ចូលដល់វគ្គដែលCoach ត្រូវឲ្យយោបល់ចំពោះសមត្ថភាពច្រៀង របស់បេក្ខជននីមួយៗ ក្នុងនោះគេសង្កេតឃើញ បេក្ខជន ឈិន សីហា ដែលគេស្គាល់ថាជា ប្អូនប្រុសបង្កើតរបស់ម្ចាស់ពានរង្វាន់កម្មវិធី Cambodian’s Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានកូរកម្មវិធីធ្វើឲ្យទស្សនិកជន និងCoach ទាំងអស់សើចចុកពោះតែម្តង។

បេក្ខជន ឈិន សីហា

ខណៈពេលដែល Coach ព្រាប សុវត្ថិ បញ្ចេញយោបល់ទៅកាន់បេក្ខជននីមួយៗ ប្អូនប្រុស ឈិន សីហា ក៏ស្រាប់តែរាគនោមទប់មិនបាន រហូតត្រូវឲ្យពិធីករជូនទៅបន្ទប់ទឹកសិន ទើបត្រឡប់មកបន្តកម្មវិធីទៀត។

ប៉ុន្តែមិនយ៉ាងណា ក្រោយសម្រេចលទ្ធផល Coach សុគន្ធ និសា ក៏សម្រេចជ្រើសរើសប្អូន ថន រ៉ាឆេន អាចឈានទៅប្រកួតវគ្គបន្តទៅមុខទៀតបាន។ ចូលរួមសោកស្តាយផង ចំពោះប្អូន ឈិន សីហា និងប្អូន ប៉ែន ចាន់ឡានីត សង្ឃឹមថាប្អូនទាំងពីរនឹងពង្រឹកសមត្ថភាពរបស់ខ្លួន ឲ្យកាន់តែខ្លាំង ដើម្បីចូលរួមប្រកួតនៅវគ្គក្រោយៗទៀត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច