តាមសារព័ត៌មាន boston បានអោយដឹងថា ស្រ្ដីមានផ្ទៃពោះ អាចបង្កជម្ងឺអោយទារកក្នុងផ្ទៃ មានជម្ងឺភ័យខ្លាច និងអាចស្លាប់បាន ដោយសារការស្រែកត្រេកត្រអាលខ្លាំងៗ របស់នាង និងការបញ្ចេញសម្លេងធំ តាមបំពងក។

ការស្រាវជ្រាវមួយបានអោយដឹងថា ការស្រែកខ្លាំងៗ និងការបញ្ចេញសម្លេងធំតាមបំពងក របស់ម្ដាយ ដែលមានផ្ទៃពោះក្នុងរយៈបីខែចុងក្រោយ មុនសម្រាលកូននោះ អាចធ្វើអោយទារកនោះមានជម្ងឺ តក់ស្លុត ហើយធ្លាប់មាន ៣២,០០០ ករណីរួចមកហើយ ដែលក្នុងនោះមាន ១៦ទារក បានស្លាប់ កាលពីឆ្នាំ ២០១១ ដូច្នេះហើយបាន ជាគេចាត់វិធានការសម្រាប់ឆ្នាំ២០១២។  ក្រុមអ្នកស្រាវជ្រាវបាននិយាយថា មានការយល់ព្រមពីរដ្ឋាភិបាល អោយមានការផ្ដល់ វ៉ាក់ស៊ាំងការពារដល់ទារក នៅតាមសាធារណៈ ប៉ុន្ដែក្រុមអ្នកស្រាវជ្រាវបាននិយាយពី ការព្រួយបារម្ភមួយ គឺពួកគេមិនអាចចាក់ថ្នាំអោយទារក ដែលទើបនឹងកើតភ្លាមៗនោះទេ ព្រោះទារកទាំងនោះមានសារពាង្គកាយទន់ជ្រាយ ហើយប្រពន្ធ័ស៊ាំសារពាង្គកាយក្នុងខ្លួនរបស់ពួកគេក៏ នៅខ្ចីពេក មិនទាន់មានសមត្ថភាពអាចទទួល វ៉ាក់ស៊ាំងបានដែរ។ តាមការស្រាវជ្រាវបានអោយដឹងថា មានក្មេងពី ៣០ ទៅ៤០ ភាគរយ បានទទួលផលប៉ះពាល់ពីម្ដាយដោយសារអាការៈ មុនសម្រាល។ 

ដោយ TD

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]