ពោតគឺជាប្រភេទដំណាំម្យ៉ាងដែលមានចំនួនអាហារូបត្ថម្ភច្រើនលើសលប់ ហើយពោតក៏មានការពេញនិយមនៅទូទាំងពិភពលោកផងដែរ។ កាលពីថ្មីៗនេះ ការស្រាវជ្រាវមួយបានបង្ហាញថា ពោតមានប្រយោជន៍ដល់សុខភាពយ៉ាងច្រើនលើសពីអ្វីដែលយើងធ្លាប់ដឹងពីមុន។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ១០ដែលពោតមាន៖ 

• មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

កាលពីពេលថ្មីៗនេះ ការស្រាវជ្រាវមួយបានបង្ហាញថា ពោតសម្បូរទៅដោយសារជាតិ phytonutrients ដែលជាសារធាតុម្យ៉ាងអាចប្រឆាំងនឹងអុកស៊ីតកម្ម។ ការស្រាវជ្រាវនេះក៏បានបង្ហាញទៀតថា សារធាតុប្រឆាំងអុកស៊ីតកម្មអាចកើនចំនួនច្រើនជាងមុននៅពេលដែលពោតត្រូវកំដៅ។ 

• ជំនួយដល់ប្រព័ន្ធរំលាយអាហារ

ពោតមានជាតិសរសៃដែលអាចជួយរំលាយបាក់តេរី អាស៊ីតនិងខ្លាញ់នៅក្នុងប្រព័ន្ធរំលាយអាហារ ហើយពោតក៏នឹងធ្វើឲ្យពោះវៀនធំមានសុខភាពល្អផងដែរ។ 

ជំនួយដល់ប្រព័ន្ធរំលាយអាហារ

• បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំ

ពោតអាចជួយក្នុងការរំលាយអាហារបានដោយផ្តល់ថាមពលទៅដល់កោសិកាពោះវៀន។ ហើយថាមពលនេះក៏នឹងជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំទៀតផង។

• ធ្វើឲ្យអារម្មណ៍ល្អ

ពោតមានផ្ទុកវីតាមីន B6 ដែលជួយខួរក្បាលរបស់អ្នកក្នុងការផលិត serotonin និង norepinephrine ដែលជាសារធាតុពីរយ៉ាងដែលអាចធ្វើឲ្យអារម្មណ៍របស់អ្នកប្រសើរឡើង។ 

ធ្វើឲ្យអារម្មណ៍ល្អ

• ធ្វើឲ្យសម្ពាធឈាមទាប

គេបានរកឃើញសារធាតុជាច្រើនរួមជាមួយអង់ស៊ីម angiotensin-l (ACE) នៅក្នុងពោត ហើយសារធាតុទាំងនោះអាចកាត់បន្ថយហានិភ័យនៃជំងឺលើសឈាមផងដែរ។ 

ធ្វើឲ្យសម្ពាធឈាមទាប

• ពោរពេញដោយជាតិប្រូតេអ៊ីន

ពោតគឺជាប្រភេទដំណាំមួយដែលមានសារជាតិប្រូតេអ៊ីនយ៉ាងច្រើន ដូច្នេះពោតមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់អ្នកដែលហាត់ប្រាណតម្លើងសាច់ដុំ។ 

• ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម

សារជាតិចម្រុះនៅក្នុងពោតមានអត្ថប្រយោជន៍យ៉ាងច្រើនដល់ការរក្សាកម្រិតជាតិស្ករនៅក្នុងឈាម។ ជាតិប្រូតេអ៊ីននិងជាតិសរសៃ(Fiber)អាចជួយរារាំងដល់ការឡើងចុះភ្លាមៗនៃ ជាតិស្ករនៅក្នុងឈាម ហើយវីតាមីន B1 វីតាមីន B5 និងអាស៊ីតហ្វូលិកក៏អាចជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាមទៀតផង។ ការសិក្សាមួយបានរកឃើញថា ពោតមានប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកជំងឺទឹកនោមផ្អែមផងដែរ។ 

• ជួយបំពេញអាហាររូបត្ថម្ភរួមដែលមនុស្សត្រូវការ

អ្នកស្រាវជ្រាវជាច្រើនបានប្រាប់ថា ពោតគឺជាអាហារូបត្ថម្ភមួយដែលពោរពេញទៅដោយសារជាតិពិសេសមួយចំនួនរួមមាន សារជាតិរ៉ែ សារជាតិស័ង្កសី ជាតិកាល់ស្យូមនិងជាតិដែកផងដែរ។ ដូច្នេះហើយទើបពោតមានអត្ថប្រយោជន៍ណាស់សម្រាប់ការលូតលាស់។ 

ជួយបំពេញអាហាររូបត្ថម្ភរួមដែលមនុស្សត្រូវការ

• កាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត

ជាតិសរសៃដែលមាននៅក្នុងពោតអាចជួយកាត់បន្ថយបញ្ហានៃការរំលាយអាហារដែលនាំឲ្យមានជំងឺឬសដូងបាតបាន។ 

• បំបាត់ភាពស្លេកស្លាំង

ភាពស្លេកស្លាំងកើតឡើងនៅពេលដែលការផលិតកោសិកាឈាមក្រហមរបស់អ្នកមានកម្រិតទាប។ ពោតមានជាតិដែកយ៉ាងច្រើនដែលជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្ការភាពស្លេកស្លាំង៕

បំបាត់ភាពស្លេកស្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]