ភ្នំពេញ៖ មួយរយៈនេះ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា ហាក់មមាញឹកនឹងការងារសិល្បៈខ្លាំង សឹងរកពេលសម្រាកមិនបាន រហូតដល់ថ្នាក់ឈឺទៀតផង។

ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ ម្ចាស់បទ«មួយម៉ាត់បែកពីរម៉ាត់បែក» រូបនេះមានការព្រួយបារម្ភពីសុខភាពកញ្ញា ជាខ្លាំង និងរំពឹងថាសុខភាពកញ្ញា នឹងប្រសើរឡើង។

មុននេះប៉ុន្មានម៉ោង សុគន្ធកញ្ញា ក៏បានបង្ហោះសារបង្ហាញពីអាការៈមិនសូវស្រួលខ្លួនក្នុងបណ្ដាញសង្គម ភ្លាមនោះមាន comment ជូនពរហូរហែរពីប្រិយមិត្តមិនតិចនោះទេ ។

អ្វីដែលសំខាន់និងគួរឲ្យចាប់អារម្មណ៍ ក្នុងនោះក៏មាន comment តារាចម្រៀងរួមទ្រនំ លោក ឆន សុវណ្ណារាជ ដែលបានសាកសួរសុខទុក្ខ ហាក់ខ្វាយខ្វល់ពីសុខភាពរបស់ ឱក សុគន្ធកញ្ញា ប្លែកខុសពីតារាដទៃ។

ចំពោះកញ្ញា ក៏បានឆ្លើយតបនឹងសាររបស់ម្ចាស់បទ«ទីក្រុងគ្មានមេឃ» យ៉ាងរហ័ស ជាហេតុធ្វើឲ្យមានអ្នកគាំទ្រ កាន់តែសង្ស័យពីទំនាក់ទំនងអ្នកទាំងពីរខ្លាំងឡើង។

គួរបញ្ជាក់ដែលថា ទំនាក់ទំនងតារាប្រុសស្រីមួយគូនេះត្រូវបាន ហ្វេនពួកគេចាំមើលគ្រប់សកម្មភាព ពិសេសរឹតតែចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ក្រៅសិល្បៈទៀតផង។

យ៉ាងណាមិញ តារាប្រុសស្រីល្បីមួយគូនេះ មិនដែលបានបញ្ជាក់ជាសាធារណៈថា ពួកគេជាអ្វីនឹងគ្នា ក្រៅពីជាមិត្តរួមការងារនោះទេ៕ 

សារឆ្លើយឆ្លង រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ
សារដែល ឱក សុគន្ធកញ្ញា បានបង្ហោះក្នុងបណ្ដាញសង្គម
តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ
តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ
តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ
តារាចម្រៀង ឱក សុគន្ធកញ្ញា និង លោក ឆន សុវណ្ណារាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ