ភ្នំពេញ៖ តារាសម្ដែងចាស់វស្សា អ្នកនាង ស្វែង សុជាតា នៅតែរក្សាប្រជាប្រិយភាពបានយូរ គួរឲ្យសរសើរ បើទោះជាខ្លួនធ្លាប់ជួបឧបសគ្គច្រើនហើយក្ដី។

ស្នាដៃរបស់តារាសម្ដែងស្រី រូបនេះត្រូវបានទទួលស្គាល់ ពីផលិតករទាំងក្នុងនិងក្រៅប្រទេស ព្រោះតែអ្នកនាង ជាតារាដែលមានបទពិសោធន៍ខ្ពស់ ថែមទាំងអាចបត់បែនការសម្ដែងតាមកាលទេសៈទៀតផង។ ទោះបីមានវ័យជ្រេបន្តិចមែន ប៉ុន្តែសមត្ថភាពសម្ដែងរបស់អ្នកនាង ហាក់គ្មានការអន់ថយគួរឲ្យកត់សម្គាល់ ដែលជាហេតុនាំឲ្យផលិតករណាមួយព្រួយបារម្ភសោះឡើយ។

ហើយមុននេះដែរ តាមគណនីផ្លូវការរបស់អ្នកនាង ស្វែង សុជាតា ក៏បានបង្កភាពភ្ញាក់ផ្អើលតាមរយៈ រូបភាពមួយសន្លឹកបង្ហាញពីសត្វ តុកកែ ដែលដាក់ជាប់នឹងផ្ទៃមុខខ្លួនអ្នកនាងផ្ទាល់ ។ មួយសន្លឹកនេះល្មមធ្វើឲ្យ អ្នកទស្សនាឃើញហើយ ស្រៀវខ្លួនជំនួស ព្រោះតុកកែ ជាសត្វល្មូនដែល មនុស្សចាស់ក្មេងតែងញញើតនឹងរូបរាងរបស់វា ប៉ុន្តែចំពោះតារាស្រីនេះបែរជាហ៊ានប្រឡែងលេងយ់ាង ស្និទ្ធស្នាលទៅវិញ។

ទាំងនេះជាសិល្បៈសម្ដែងមួយ ដែលគួរឲ្យកោតសរសើរ ព្រោះថាភាពក្លាហានមួយនេះមិនងាយមាន តារាស្រីណាហ៊ានលះបង់ដូច អ្នកនាងឡើយ៕ 

អ្នកនាង ស្វែង សុជាតា លេងជាមួយសត្វ តុកកែ
តារាសម្ដែង អ្នកនាង ស្វែង សុជាតា
តារាសម្ដែង អ្នកនាង ស្វែង សុជាតា
តារាសម្ដែង អ្នកនាង ស្វែង សុជាតា
តារាសម្ដែង អ្នកនាង ស្វែង សុជាតា
តារាសម្ដែង អ្នកនាង ស្វែង សុជាតា និងសិល្បៈករ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា