ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្អាតប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា សុខ សីឡាលីន បានទទួលកាដូយ៉ាងច្រើននៅក្នុងថ្ងៃកំណើតរបស់ខ្លួនឆ្នាំនេះ។

មិនតែប៉ុណ្ណោះ ក៏មានការធ្វើ Surprise អបអរសាទរថ្ងៃកំណើតជាច្រើនបន្តបន្ទាប់ជូនដល់កញ្ញា សុខ សីឡាលីន ពីសំណាក់មិត្តភក្តិរបស់នាងផងដែរ។

ជាពិសេសសូម្បីតែតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏បានមក Surprise ខួបកំណើតឱ្យនាងដល់ហាងធ្វើសក់តែម្តង ដែលពិតជាគួរឱ្យរំភើបណាស់ សម្រាប់ការស្រលាញ់រាប់អានដ៏ជ្រាលជ្រៅមួយនេះ។

ចំណែកឯតារាចម្រៀងរួមទ្រនំហង្សមាសជាមួយគ្នាលោក ឆន សុវណ្ណរាជ ឯណោះវិញ ក៏មិនភ្លេចមិត្តជាទីស្រលាញ់ដែរ ដោយលោកក៏បានមក Surprise ខួបកំណើតឱ្យកញ្ញា សុខ សីឡាលីន ដោយផ្ទាល់ ទោះបីជាមានការងាររវល់ខ្លាំង និងហួសថ្ងៃខួបកំណើតហើយយ៉ាងណាក្តី។

ជាមួយគ្នានេះនៅលើហ្វេសប៊ុករបស់កញ្ញា សីឡាលីន ក៏បានប្រាប់ដូច្នេះថា៖ «ចង់ប្រាប់ថាអរគុណបងរាជ ទោះបីរវល់យ៉ាងណា ហួសថ្ងៃក៏មក Surprised ដែរមិនដែលភ្លេចទេ ហួសថ្ងៃមិនសំខាន់សំខាន់រំភើប អរគុណបង»

មិនមែនលេងសើចទេ ព្រោះតែទឹកចិត្តស្រលាញ់រាប់អាន ទោះរវល់ ឬហួសថ្ងៃយ៉ាងណាក៏ដោយ ក៏លោក ឆន សុវណ្ណរាជ នៅតែមក Surprise មិនដែលភ្លេចថ្ងៃកំណើតមិត្តជាទីស្រលាញ់នោះទេ។

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

លោក ឆន សុវណ្ណរាជ មក Surprised ខួបកំណើតកញ្ញា សុខ សីឡាលីន
លោក ឆន សុវណ្ណរាជ មក Surprised ខួបកំណើតកញ្ញា សុខ សីឡាលីន
លោក ឆន សុវណ្ណរាជ មក Surprised ខួបកំណើតកញ្ញា សុខ សីឡាលីន
នំខួបកំណើតរបស់កញ្ញា សុខ សីឡាលីន
នំខេក និងកាដូជាច្រើនដែលកញ្ញា សុខ សីឡាលីន បានទទួលក្នុងថ្ងៃកំណើត
តារាចម្រៀងកញ្ញា សុខ សីឡាលីន
តារាចម្រៀងកញ្ញា សុខ សីឡាលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សីឡាលីន