(ភ្នំពេញ)៖ គ្រួសារដែលពោរពេញដោយសុភមង្គល ក្នុងចង្កោមអ្នកសិល្បៈទាំងអស់ គេឃើញថា លោក ជា វណ្ណារិទ្ធ និងភរិយា មានភាពចុះសម្រុងណាស់ ទោះបីជាលោក មានភាពមមាញឹកក្នុងអាជីពជាពិធីករ និង តារាសម្ដែងក៏ដោយ តែលោកមិនដែលភ្លេចតួនាទីជាស្វាមី និងជាប៉ាដ៏ល្អនោះទេ ខណៈកាលពីម្សិលមិញ ភរិយារបស់លោកបានទម្លាយសារមួយ ក្នុងប្រព័ន្ធហ្វេសប៊ុកធ្វើឲ្យមិត្តៗ ចាប់អារម្មណ៍គ្រប់គ្នា ព្រោះបើតាមស្ដាប់មើលទៅ គឺលោក ជា វណ្ណារិទ្ធ ដែលជាស្វាមី គឺមានទំនួលខុសត្រូវ ក្នុងគ្រួសារណាស់ ដោយសារលោកចេះដឹងនៅអ្វីគ្រប់សព្វក្នុងគ្រួសារ មិនថាការងារផ្ទះ មើលថែរកូន និងលក់ដូរឥវ៉ាន់នោះទេ។

ជាក់ស្តែង គណនីហ្វេសប៊ុកមានឈ្មោះថា «Bellayaya Sopheap Mullia» ដែលគេដឹងថា ជាគណនី របស់លោក ជា វណ្ណារិទ្ធ បានសរសេរថា «ខ្ញុំមានពាក្យចង់ប្រាប់គាត់ជាច្រើន តែមិនហ៊ានប្រាប់ផ្ទាល់ អៀនមាត់ពេក កាលពីមានកូនទី១គាត់ថ្នមអើយថ្នម មិនឲ្យទៅលក់ មិនឲ្យធ្វើអី ដឹងតែគេងនៅផ្ទះព្រោះចាញ់ពេក ឡើងគេបង្អាប់ថា កូនដំបូងអ៊ីចឹងហើយ។ តែទី២ ទី៣ ដឹងតែធម្មតាដូចគេដូចឯង ពេលនេះកូនទី២ បាន២ខែហើយ គាត់មិនឲ្យពរកូន មិនឲ្យងូតទឹកឲ្យកូន មិនឲ្យលើកឥវ៉ាន់ តែត្រូវទៅហាងរាល់ថ្ងៃ ព្រោះហាងច្រើន ឥវ៉ាន់ច្រើន ខ្លាចវល់ៗ ប្លែកត្រង់ថា ពីមុនចង់ហូបអីគាត់នាំទៅ តែឥលូវឲ្យនៅលេងជាមួយកូន ហើយគាត់ទៅទិញឲ្យវិញ»

អ្នកនាង Bellayaya ដែលជាភរិយាដ៏ស្រស់ស្អាត របស់ពិធីករ ជា វណ្ណារិទ្ធ បានបន្តទៀតថា «មួយរយៈនេះប្តីហត់ខ្លាំងបន្តិចហើយ ប្រពន្ធចាញ់កូនហើយ យប់ឡើងមើលកូនទៀត តែគាត់អត់ស្រកសាច់ទេ ព្រោះគាត់សប្បាយចិត្ត គាត់ចង់បានកូនច្រើន I love you and u know it»

គួរឲ្យដឹងថា លោក ជា វណ្ណារិទ្ធ ត្រូវបានមហាជនជាច្រើន តែងតែនិយាយថា លោកជាអ្នកសិល្បៈមួយរូប ដែលមានភាពជោគជ័យក្នុងការងារ ព្រោះលោកមិនត្រឹមតែជាពិធីករនោះទេ គឺថែមទាំងធ្វើជាតារាសម្តែង ផងដែរ។ ចំណែកឯរឿងគ្រួសារវិញ លោកតែងតែបង្ហោះរូបស្អាតៗស្វីតៗជាច្រើន ជាមួយភរិយាព្រមទាំងកូនប្រុស ដ៏ស្អាតរបស់លោក ខណៈថ្មីភរិយាស្រស់ស្អាត របស់លោកពពោះបាន២ខែហើយ ដែលបានធ្វើឲ្យលោកជាស្វាមី មានអារម្មណ៍សប្បាយរីករាយ និងមានការមមាញឹកជាខ្លាំង ទោះបីលោក នឿយហត់យ៉ាងណាក៏លោក នៅតែញញឹមជានិច្ច ពោលគឺតែងតែឃើញលោក និងក្រុមគ្រួសារសប្បាយ រហូតតែម្ដង៕

ភរិយានិងកូន​របស់ ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់លោក ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់លោក ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់លោក ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់លោក ជា វណ្ណារិទ្ធ
ក្រុមគ្រួសាររបស់លោក ជា វណ្ណារិទ្ធ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ