ភ្នំពេញ៖ រឿងដ៏ក្តៅ នៅថ្ងៃនេះ គឺលោក ប៊ឺររី ត្រូវបានបុរសម្នាក់ ចោទថា រូបលោក មានស្នេហា ជាមួយនឹងសង្សារខ្លួន។ ហើយរឿងមួយនេះដែរ ក៏បានធ្វើឲ្យ មហាជនចង់ស្តាប់ នូវការបកស្រាយឲ្យបានច្បាស់ ពីពួកគេទាំង៣។

ក្រោយពីកញ្ញារូបស្រស់ម្នាក់នេះ បានធ្វើការ Live វីដេអូ ទាំងទឹកភ្នែករួចមក បានធ្វើឲ្យអ្នកគាំទ្រ នៅតែមិនអស់ចិត្ត និងចង់ដឹងបន្ថែមទៀត ទាក់ទងនឹងរឿងនេះ។

ប៉ុន្តែប៉ុន្មាននាទីមុននេះ បុរសបង្កហេតុ ដែលផុសថា សង្សាររបស់ខ្លួន មានទំនាក់ទំនងជាមួយនឹង តារារូបសង្ហាលោក ប៊ឺររី ពេលនេះ លោក បានចេញវីដេអូ សុំទោស ដោយលើកហេតុផលមួយចំនួន។

ចំណែកឯ លោក ប៊ឺរី  ក្រោយពីបានឃើញវីដេអូសុំទោស របស់បុរសរូបនោះ ក៏លោក មិនបានខឹងអ្វីនោះដែរ ហើយចាត់ទុករឿងមួយនេះ ឲ្យចប់ត្រឹមនេះតែម្តង៕

ចង់ដឹងថា ហេតុផលទាំងនោះ យ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

លោក ប៊ឺររី
សាររបស់ ប៊ឺរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ឺររី