(ភ្នំពេញ)៖ កាលពីពេលកន្លងទៅថ្មីៗនេះ ទស្សនិកជន បានជ្រាបហើយថា មានតារាជាច្រើនដួងមិនថា តារាកំប្លែង តារាចម្រៀង ឬតារាសម្ដែងឡើយ បានគ្រងឈុតកូនក្រមុំថតសម្អាងការគ្រប់ៗគ្នា ដែលធ្វើឲ្យទស្សនិកជន មានការសរសើរមិនដាច់ពីមាត់ អំពីសម្រស់ដ៏ស្រស់សោភារបស់ពួកគេ ខណៈថ្មីៗនេះ តារាសម្ដែងញញឹមស្រស់ រាងស្រឡូន សាច់សខ្ចីដូចបណ្ដូលចេក កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី មានឱកាសបានថតបង្ហាញ ម៉ូដសម្លៀកបំពាក់ឈុតកូនក្រមុំ ឲ្យសម្អាងការ «ដាណាមី» ធ្វើឲ្យមហាជនមានការកោតសរសើរ ពីភាពស្រស់ស្អាតបែបនារីខ្មែរ ក្នុងការគ្រងឈុត សម្លៀកបំពាក់កូនក្រមុំប៉ុន្មានឈុតនេះ ស្ទើរតែមើលមិនចង់ស្គាល់។

ស្រីស្រស់សម្ផស្ស ឆើតឆាយ ញញឹមបង្កប់ដោយមន្តស្នេហ៍ កញ្ញា បេប៊ី គឺជា តារាសម្ដែងម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំង ក្នុងពិភពសិល្បៈ ដោយសារមានការសម្ដែងរឿងផ្សេង ថតស្ពត និងដើរម៉ូដឲ្យក្រុមហ៊ុននានាជាដើម។ ដោយសារតែសម្រស់ស្រស់ស្អាតពីកំណើត និង ការតុបតែងខ្លូនយ៉ាងទាក់ទាញ រួមផ្សំជាមួយនឹងទេពកោសល្យពីកំណើត បានធ្វើឲ្យ កញ្ញា ញញឹមស្រស់រូបនេះ មានទីផ្សារកាន់តែខ្ពស់ ពោលគឺមានការងារមិនចេះចប់តែម្ដង។

សូមបញ្ជាក់ថា កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី គឺជាតារាសម្ដែងមួយដួង មានឈ្មោះល្បី ក្នុងចង្កោមអ្នកសិល្បៈ និង ទទួលបានការងារជាបន្តបន្ទាប់ ឥតដាច់។ តាមរយៈបណ្ដាផលិតកម្មនានា បេប៊ី បានបង្ហាញវត្តមានសម្ដែង និងថតចម្រៀងខារ៉ាអូខេជាញឹកញាប់ ដែលបានទាញយោងប្រជាប្រិយភាពរបស់នាង ឲ្យស្ទុះឡើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យទស្សនិកជនកាន់តែស្គាល់ច្រើនឡើងៗ៕

បេប៊ី ក្នុង​ឈុត​កូនក្រមុំ
បេប៊ី ក្នុង​ឈុត​កូនក្រមុំ
បេប៊ី ក្នុង​ឈុត​កូនក្រមុំ
បេប៊ី ក្នុង​ឈុត​កូនក្រមុំ
បេប៊ី ក្នុង​ឈុត​កូនក្រមុំ
បេប៊ី ក្នុង​ឈុត​កូនក្រមុំ
កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]