(ភ្នំពេញ)៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់ ក្នុងរឿងរ៉ាវលែងលះរវាងគ្រួសារមួយរយៈមក ឈិន ច័ន្ទសុធារី កំពុងតែមានការមមាញឹក ជាមួយនឹងហាងថ្មីរបស់ខ្លួន ដែលមានឈ្មោះថា «ផ្ទះកូនភ្លោះ» ជាមុខរបរថ្មីរបស់នាង និងកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មិត្តៗរួមសិល្បៈ និងទស្សនិកជនជាច្រើន។ ទោះបីនាងមានការហត់នឿយយ៉ាងណា ប៉ុន្ដែមុខជំនួញនេះ គឺដើម្បីរកចំណូល ចិញ្ចឹមកូនភ្លោះរបស់នាងទាំងពីរ ខណៈថ្មីៗនេះ នាងបានបញ្ចេញសារក្នុងប្រព័ន្ធសង្គម ធ្វើឲ្យមិត្តៗក្នុងហ្វេសប៊ុក មានការចាប់អារម្មណ៍គ្រប់គ្នា ថានៅសុខៗ តើ អ្នកនាង ឈិន សុធារី ដែលកំពុងតែពុះពារឧបសគ្គ ខណៈប្ដីរត់ចោលផ្ទះរូបនេះ មានរឿងអ្វីទៀតហើយ បានបង្ហោះសារដ៏ក្ដៅគគុកមួយ នៅលើបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់ របស់ខ្លូនបែបនេះ?

ក្នុងនោះ ឈិន ច័ន្ទសុធារី បានសរសេរក្នុង គណនីហ្វេសប៊ុកថា «ខ្ញុំពិតជាខ្លាចអារម្មណ៍មួយនេះណាស់ ពេលខ្ញុំពិបាក ហត់នឿយខ្លាំង គ្មានមានទីពឹង ម្នាក់ឯង បើពេលនេះខ្ញុំយំ តើមានអ្នកណាព្រមឲ្យខ្ញុំខ្ចីស្មា ឲ្យផ្អែកទេ ខ្ញុំពិតជាត្រូវការអ្នកយល់ អារម្មណ៍មនុស្សស្រី ដែលរងនៅ(នូវ)ការចុកចាប់ សឹងតែហាថ្លែងពុំបាន!»

អ្នកនាង ឈិន ច័ន្ទសុធារី បានបន្តទៀតថា «បើនិយាយ ខ្ញុំនិងកូនៗត្រូវស្លាប់ បើមិននិយាយខ្ញុំជាជនរងគ្រោះដ៏ធំ ហើយអាចនឹងបែកទ្រូងស្លាប់ដូចគ្នា ចុះទឹកក្រពើឡើងលើខ្លា តើឲ្យខ្ញុំគួរធ្វើយ៉ាងណា ពេលនេះមានតែព្រះឥន្ទទេ ទើបអាចជួយខ្ញុំបាន ហេតុអ្វីក៏អាចដាច់ចិត្តធ្វើមកលើ ក្មេងស្រីម្នាក់ដែលមិនដឹងអ្វី មនុស្សពិតជាតិរិច្ឆាន ហួសការគិត តើអ្នកចង់បានអ្វី ពីខ្ញុំឲ្យពិតប្រាកដ? ខ្ញុំមានទោសអ្វី បានជាមកដាក់ទោសខ្ញុំយ៉ាងនេះ?»

ជាមួយនឹងការបង្ហាញនូវទុក្ខកង្វល់ ក្នុងចិត្តនេះ ក៏មានមិត្តជាច្រើន បានជួយលើកទឹកចិត្ត ឈិន ច័ន្ទសុធារី ដោយក្នុងនោះ គណនីហ្វេសប៊ុកឈ្នោះ «លោកប្រុសធំអង្គរ» បានសរសេរថា «សំឡេងនេះពិតជាហត់នឿយ ខ្លាំងណាស់ហើយ សុធារីយ៉ា., ព្យាយាម ពុះពារ និងអត់ធ្មត់បន្តណា ដើម្បីសំណព្វចិត្តទាំងពីរ ដែលកំពុងតែរង់ចាំដើមទ្រូង ដ៏កក់ក្តៅអំពីម៉ាក់ពួកគេ!»

ចំណែកឯអ្នកនាង ចន ច័ន្ទលក្ខិណា ឯណោះវិញ ក៏សរសេរថា «ធ្វើជាខ្លួនឯងអូន កុំឲ្យនរណាមកគាបសង្កត់ឲ្យសោះ បងយល់ពីការសរសេររបស់អូន បងនិងចាំមើលអ្នកណាកាងឲ្យគេ តុលាកាមហាជន និងជួយកាត់ក្តី»

គួរឲ្យដឹងថា ទោះបីជា អ្នកនាង ឈិន សុធារី មានទុក្ខច្រើន ត្រូវរ៉ាប់រងគ្រួសារ ចិញ្ចឹមកូនភ្លោះដល់ទៅពីរនាក់ ម្នាក់ឯងក៏ដោយ ប៉ុន្ដែនាងត្រូវបានមនុស្សជុំវិញខ្លួន មិត្តៗជាច្រើនចាំជួយលើកទឹកចិត្តនាងជានិច្ច ដែលនេះជាផ្លូវមួយដែលជួយជំរុញឲ្យ អតីតពិធីការិនី រូបនេះ មានការពុះពារតស៊ូបន្ដទៀត៕

សាររបស់ ឈិន ច័ន្ទសុធារី ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក
អ្នកនាង ឈិន សុធារី
អ្នកនាង ឈិន សុធារី
អ្នកនាង ឈិន សុធារី
កូនរបស់ អ្នកនាង ឈិន សុធារី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ច័ន្ទសុធារី