ភ្នំពេញ៖ ក្រោយធ្លាយរឿងតារាសម្តែងស្រីកញ្ញា នី មុនីនាថ បោកប្រាស់យកលុយមួយចំនួនធំ និងទាមទារផ្តាច់ពាក្យភ្លាមៗពីគូដណ្តឹង ពេលនេះរឿងកាន់តែរីករាលដាលធំឡើងៗ ដោយសារតែលោក អុង សុឡាង ជាអតីតគូដណ្តឹងបានដាក់ពាក្យប្តឹង កញ្ញា នី មុនីនាថ ហើយ។  

ជាក់ស្តែងកាលពីប៉ុន្មានម៉ោងមុននេះ នៅលើហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Pee Sad ដែលគេស្គាល់ថាគឺជាក្មួយប្រុសរបស់លោក អ៊ុង សុឡាង បានសរសេរឲ្យដឹងថា៖ «នៅមានភាគបន្ត រង់ចាំមើលថា តើនរណាជាអ្នកឈ្នះពិតប្រាកដ (អំពើល្អរបស់ពូខ្ញុំនឹងឈ្នះ) ជនបោកប្រាស់ នឹងទទួលទោស គឺជាប់គុក ...»

គួរឱ្យដឹងផងដែរថា កញ្ញា នី មុនីនាថ ត្រូវបានអតីតគូដណ្តឹងដាក់ពាក្យប្តឹងពីបទ «ឆបោក និងរំលោភលើសេចក្តីទុកចិត្ត» ដែលនេះគឺជារឿងដ៏រសើបមួយ ដែលបានធ្វើឱ្យអ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកទូទៅ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហើយកំពុងចែកចាយព័ត៌មាននេះ បន្តៗគ្នាផងដែរ ស្របពេលដែលម្តាយតារាស្រីរូបស្រស់ម្នាក់នេះ បានច្រានចោលរឿងនេះទាំងស្រុង៕

តើរឿងនេះ ទៅជាយ៉ាងណា ចាំបន្តតាមដានបន្តទៀត!

សាររបស់ក្មួយប្រុសអតីតគូដណ្តឹងកញ្ញា នី មុនីនាថ
លោក អ៊ុង សុឡាង និងកញ្ញា នី មុនីនាថ ពេលភ្ជាប់ពាក្យ
លោក អ៊ុង សុឡាង និងកញ្ញា នី មុនីនាថ
លោក អ៊ុង សុឡាង និងកញ្ញា នី មុនីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ