អាមេរិក៖ ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញទូរស័ព្ទ iPhone 8 ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ២០១៧ខាងមុខនេះហើយ នៅទីស្នាក់ការថ្មីរបស់ខ្លួនដែលស្ថិតនៅក្នុងទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

លើកនេះក្រុមហ៊ុន Apple ទំនងជាបានប្រមូលផ្តុំបច្ចេកវិទ្យាថ្មីៗស្ទើរតែទាំងអស់របស់ខ្លួនដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីថ្មីនេះហើយ ទើបទូរស័ព្ទស្មាតហ្វូននេះបានទទួលការសរសើរយ៉ាងច្រើនពីសំណាក់អ្នកធ្វើតេស្តគ្រឿងអេឡិចត្រូនិច។

ក្នុងនោះគេបានបង្ហើបឲ្យដឹងខ្លះៗដែរថា ជំនួសឲ្យការប្រើប្រាស់លេខសម្ងាត់ ឬស្នាមក្រយៅដៃដើម្បីដោះសោរ ទូរស័ព្ទ iPhone 8 នឹងធ្វើការដោះសោរបានដោយប្រើផ្ទៃមុខ។ បន្ថែមពីនេះទៀត យោងតាមរបាយការណ៍មួយពី Axios បានឲ្យដឹងថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ក្នុងឆ្នាំនេះ មានការរីកចំរើនលើសពីអ្វីដែលយើងបានដឹង និងឃើញនៅក្នុងការផ្សព្វផ្សាយទៅទៀត។ ទូរស័ព្ទ iPhone 8 ក៏នឹងបំពាក់កញ្ចក់អេក្រង់ OLED ដែលមានពណ៌ស្រស់ថ្លា និងរូបភាពច្បាស់ជាងមុនផងដែរ។

ទីស្នាក់ការថ្មីរបស់ក្រុមហ៊ុន Apple
លក្ខណៈពិសេសមួយចំនួនដែលមាននៅលើទូរស័ព្ទ iPhone 8

គួរបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ដែលនឹងឈានមកដល់នៅរយៈពេលដ៏ខ្លីខាងមុខនេះ យើងនឹងបានឃើញលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ iPhone 8 ពេញលេញ។ មនុស្សជាច្រើនក៏រំពឹងថា នឹងឃើញវត្តមានឧបករណ៍មួយចំនួនទៀតដែរនៅក្នុងព្រឹត្តិការណ៍នេះរួមមាន ទូរស័ព្ទ iPhone 7S និង 7S Plus , Apple Watch ស៊េរីថ្មីនិងឧបករណ៍បំពងសម្លេង HomePod  ជាដើម។

ទោះបីជាបច្ចេកវិទ្យាថ្មីនៅលើទូរស័ព្ទ iPhone 8 បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកជំនាញខាងបច្ចេកវិទ្យាក៏ដោយ ក៏យើងមានតែចាំអ៊ុតមើលទាំងអស់គ្នាថាតើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple ឆ្នាំនេះ អាចនឹងវាយលុកទីផ្សារបានល្អដូចឆ្នាំមុនៗដែរឬទេ៕

ទូរស័ព្ទ iPhone 8 ទាំង៣ពណ៌
អេក្រង់ទូរស័ព្ទ iPhone 8
Apple Watch ស៊េរីថ្មី
ឧបករណ៍បំពងសម្លេង HomePod

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]