មនុស្សរាល់គ្នាប្រាកដជាដឹងច្បាស់ថាការឡើងសម្ពាធឈាមខ្ពស់អាចបង្កគ្រោះថ្នាក់ជាច្រើនដល់សុខភាពរបស់អ្នកដូចជាជំងឺដាច់សសៃឈាមខួរក្បាល គាំងបេះដូង និងខ្សោយតម្រងនោមជាដើម ហើយករណីធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។

តែអ្នកប្រហែលជាមិនធ្លាប់ដឹងទេថា ការដែលសម្ពាធឈាមអ្នកចុះខ្សោយពេក ក៏វាអាចបង្កជាគ្រោះថ្នាក់ដល់សុខភាពរាងកាយបានដែរ ដោយវានឹងធ្វើឲ្យអ្នកមិនទទួលបានអុកស៊ីហ្សែនគ្រប់គ្រាន់ដើម្បីបំពេញមុខងាររបស់វា ហើយអាចបណ្តាលឱ្យខូចមុខងារនៃបេះដូង និងខួរក្បាលក៏ដូចជាធ្វើឱ្យពិបាកដកដង្ហើមជាដើម។

ខាងក្រោមនេះជាមូលហេតុ និងរោគសញ្ញា ដែលធ្វើឱ្យសម្ពាធឈាមចុះខ្សោយ

មូលហេតុនៃសម្ពាធឈាមខ្សោយ៖

- ការមានផ្ទៃពោះ

- ការបាត់បង់ឈាមយ៉ាងច្រើនដោយសារការរងរបួស

- ឈាមខ្សោយបណ្តាលមកពីជំងឺខ្សោយបេះដូង និងជំងឺគាំងបេះដូង

- ការខ្វះជាតិទឹក

- ការបញ្ចុះទម្ងន់

- ជំងឺក្រពេញដូចជាជំងឺទឹកនោមផ្អែម និងជំងឺក្រពេញទីរ៉ូអ៊ីត

- ការប្រើប្រាស់ថ្នាំមួយចំនួនដូចជាថ្នាំបេតាប្លុក, ថ្នាំបញ្ចុះទឹកនោម, ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត  ជាដើម

- កង្វះវីតាមីន B12 និងអាស៊ីតហ្វូលិក ដែលអាចបណ្តាលឱ្យមានភាពស្លេកស្លាំង

សម្ពាធឈាមខ្សោយក៏អាចបង្កគ្រោះថ្នាក់ជាច្រើនចំពោះសុខភាពអ្នកដែរ

រោគសញ្ញា និងគ្រោះថ្នាក់ ដែលបញ្ជាក់ប្រាប់ថាអ្នកកំពុងប្រឈមនឹងបញ្ហាសម្ពាធឈាមខ្សោយ

១.ឈឺក្បាលវិលមុខ

ពេលដែលសម្ពាធឈាមទាបបណ្តាលឱ្យលំហូរឈាមទៅកាន់ខួរក្បាលហូរយឺតៗ និងខ្សោយ។ ហើយវាថែមទាំងកាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល ដែលវាបណ្តាលធ្វើឱ្យអ្នកមានអារម្មណ៍ថា វិលមុខ និងឈឺក្បាល។

អាការនេះជាញឹកញាប់អាចកើតឡើងជាធម្មតា នៅពេលដែលអ្នកធ្វើការផ្លាស់ប្តូរ ចលនា និងទីតាំងភ្លាមៗពេក ដូចជាការងើបក្រោកលឿនពេកពេលភ្ញាក់ពីព្រលឹមជាដើម។ 

ពេលដែលសម្ពាធឈាមទាបបណ្តាលឱ្យលំហូរឈាមហូរយឺតៗ និងខ្សោយទៅកាន់ខួរក្បាល ហើយវាថែមទាំងកាត់បន្ថយការផ្គត់ផ្គង់អុកស៊ីសែនទៅកាន់ខួរក្បាល ដែលវាបណ្តាលធ្វើឱ្យអ្នកមានអារម្មណ៍ថាវិលមុខនិងឈឺក្បាលផងដែរ

២.អស់កម្លាំង

លំហូរឈាមដើរតួនាទីសំខាន់ខ្លាំងណាស់ក្នុងការផលិតថាមពលដោយវាជាអ្នកផ្តល់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមចាំបាច់ជាច្រើនទៅកាន់រាងកាយទាំងមូល។ហើយនៅពេលដែលលំហូរនៃសម្ពាធឈាមធ្លាក់ចុះ  វានឹងបង្អាក់ដំណើរការបង្កើតថាមពលដែលបណ្តាលឱ្យអស់កម្លាំង និងល្ហិតល្ហៃ។

ប៉ុន្តែអាការនេះក៏អាចបណ្តាលមកពីការមិនបានសម្រាកគ្រប់គ្រាន់ ឬ ខ្វះជាតិស្ករផងដែរ។  

នៅពេលដែលលំហូរនៃសម្ពាធឈាមធ្លាក់ចុះនោះ វានឹងបង្អាក់ដំណើរការបង្កើតថាមពលដែលបណ្តាលឱ្យអស់កម្លាំងនិងល្វៃល្ហៃបាន

៣.បេះដូងលោតញាប់

នៅពេលដែលលំហូរឈាមខ្សោយ វានឹងធ្វើឈាមធ្វើដំណើរទៅកាន់បេះដូងយឺត ហើយធ្វើឱ្យចង្វាក់បេះដូងចុះខ្សោយ។  ប្រសិនបើបេះដូងមិនត្រូវបានបំពេញដោយបរិមាណឈាមដែលសមស្របនោះទេ  វានឹងធ្វើឱ្យបេះដូងលោតញាប់ ជីពចរខ្សោយ និងចង្វាក់នៃការដកដង្ហើមរបស់អ្នកកើនឡើងថែមទៀតផង។  

នៅពេលដែលលំហូរឈាមខ្សោយ វានឹងធ្វើឈាមធ្វើដំណើរទៅកាន់បេះដូងយឺត ហើយធ្វើឱ្យចង្វាក់បេះដូងចុះខ្សោយ

៤.ត្រជាក់ចុងដៃចុងជើង និងស្លេកស្លាំង

នៅពេលដែលសីតុណ្ហភាពរាងកាយផ្លាស់ប្តូរធ្វើឱ្យរាងកាយអ្នកប្រែជាត្រជាក់ និងមានអាការស្លេកស្លាំង  នោះវាក៏ជារោគសញ្ញាមួយនៃសម្ពាធឈាមខ្សោយផងដែរ ព្រោះថាវាបណ្តាលមកពីលំហូរឈាមរបស់អ្នកមិនបានបំពេញតួនាទីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់រាងកាយទាំងមូល។ 

នៅពេលដែលសីតុណ្ហភាពរាងកាយផ្លាស់ប្តូរធ្វើឱ្យរាងកាយអ្នកប្រែជាត្រជាក់ និងមានអាការសស្លេកស្លាំងនោះវាក៏ជារោគសញ្ញាមួយនៃសម្ពាធឈាមខ្សោយផងដែរ

៥.ពិបាកក្នុងផ្តោតអារម្មណ៍

ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួល ហើយមិនអាចផ្តោតអារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើ  ទោះបីជាអ្នកព្យាយាមខ្លាំងក៏ដោយនោះ គឺអាចបណ្តាលមកពីសម្ពាធឈាមរបស់អ្នកខុះខ្សោយ   ព្រោះថាសម្ពាធឈាមមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានពេញលេញទៅកាន់ខួរក្បាលនោះទេ។   នេះមានន័យថា កោសិកាខួរក្បាលមិនបានទទួលអុកស៊ីសែន  និងអាហារបំប៉នចាំបាច់គ្រប់គ្រាន់ដើម្បីដំណើរការល្អឡើយ  ដូច្នេះវានឹងបណ្តាលឱ្យមានការលំបាកក្នុងការប្រមូលផ្តុំអារម្មណ៍ទៅលើមនុស្សភាគច្រើនដែលមានបញ្ហាសម្ពាធឈាមទាប។

ប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍មិនសូវស្រួល ហើយមិនអាចផ្តោតអារម្មណ៍លើអ្វីដែលអ្នកកំពុងធ្វើទោះបីជាអ្នកព្យាយាមខ្លាំងក៏ដោយនោះគឺអាចបណ្តាលមកសម្ពាធឈាមរបស់អ្នកខុះខ្សោយហើយ

៦.ស្រេកទឹកខ្លាំងខុសពីធម្មតា

ការស្រេកទឹកខ្លាំងហើយផឹកទឹកច្រើនខុសពីធម្មតា ជួនកាលវាមិនមែនបណ្តាលមកពីរាងកាយរបស់អ្នកខ្វះជាតិទឹកនោះទេ  វាជារោគសញ្ញាដែលបញ្ជាក់ប្រាប់ថា សម្ពាធឈាមរបស់អ្នកចុះទាប ហើយត្រូវការបន្ថែមជាតិទឹកនៅក្នុងឈាមដើម្បីបង្កើនសម្ពាធឈាមឡើងវិញ។

ការស្រេកទឹកខ្លាំងហើយផឹកទឹកច្រើនខុសពីធម្មតាជួនកាលវាមិនមែនបណ្តាលមកពីរាងកាយរបស់អ្នកខ្វះជាតិទឹកនោះទេ វាជារោគសញ្ញាដែលបញ្ជាក់ប្រាប់ថាសម្ពាធឈាមរបស់អ្នកចុះទាប

៧. ព្រិល ឬស្រវាំងភ្នែក

អាការស្រវាំងភ្នែក  ព្រិលភ្នែក ដែលមើលអ្វីមិនសូវឃើញច្បាស់ នោះវាអាចជារោគសញ្ញាមួយនៃសម្ពាធឈាមទាបផងដែរ។ ការខ្វះខាតអុកស៊ីសែននៅក្នុងឈាមដែលបណ្តាលមកពីការធ្លាក់ចុះនៃសម្ពាធឈាម អាចប៉ះពាល់ដល់ចលនាភ្នែកយ៉ាងខ្លាំង។

អាការស្រវាំងភ្នែក ព្រិលភ្នែក ដែលមើលអ្វីមិនសូវឃើញច្បាស់នោះវាអាចជារោគសញ្ញាមួយនៃសម្ពាធឈាមទាបផងដែរ

៨. រោគសញ្ញាតិចតួចផ្សេងទៀត

សម្ពាធឈាមទាប អាចបណ្តាលអោយមានរោគសញ្ញាផ្សេងៗមួយចំនួន ដូចជាអាការ ក្អួត  ចង្អោរ  ការធ្លាក់ទឹកចិត្ត  ការបាត់បង់ស្មារតី  ឈឺក្បាល  ឈឺក  ក្អករ៉ាំរ៉ៃ  ឈឺខ្នង និងប្រព័ន្ធរំលាយអាហារធ្វើការមិនល្អជាដើម។ 

### ចំណាំ ###

ចូរចាំថាមានតែគ្រូពេទ្យជំនាញតែប៉ុណ្ណោះ ដែលអាចបញ្ជាក់ប្រាប់បានថា អ្នកពិតជាមានបញ្ហាសម្ពាធឈាមចុះខ្សោយមែនឬក៏អត់ ដោយការធ្វើតេស្តដោយប្រដាប់វាស់សម្ពាធឈាម។  ដូច្នេះគ្រូពេទ្យនឹងអាចព្យាបាល និងផ្តល់ការប្រឹក្សាបន្ថែមសម្រាប់សុខភាពរាងកាយរបស់អ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]