ភ្នំពេញ៖ ពិធីការិនីស្រីវ័យក្មេងពូកែខាងលេងសម្តី ពោរពេញទៅដោយភាពក្រមិចក្រមើម និងកំប្លុកកំប្លែងផង កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្នកំពុងទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើម ក្នុងវិស័យសិល្បៈ។

ដូចទស្សនិកជនភាគច្រើន ពិតជាបានជ្រាបច្បាស់មកហើយថា កាលពីនៅវ័យក្មេងកញ្ញា សុភ័ក្រ កុសុម៉ា ក៏ជាតារាចម្រៀងមួយដួង ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយគួរឱ្យស្រលាញ់ម្នាក់ផងដែរ ពីមហាជនកាលពីសម័យនោះ។

ប៉ុន្តែក្រោយមកក្មេងស្រីតូចម្នាក់នេះបានបាត់មុខពីសិល្បៈមួយរយៈ ទើបតែថ្មីៗនេះក៏បានវិលត្រឡប់មកជាថ្មីម្តងទៀត ដែលធ្វើឱ្យគ្រប់គ្នាសប្បាយរីករាយជាមួយនាងឥតឈប់។

រំលឹកទៅដល់កាលពីវ័យកុមារអាយុ១២ឆ្នាំ កញ្ញា កុសុម៉ា ពិតជាមានភាពក្រមិចក្រមើមណាស់ នៅក្នុងបទចម្រៀងមួយបទដែលមានចំណងជើងថា៖ «ស្អប់ប្រុសញៀនថ្នាំ» ដែលកញ្ញាបានបង្ហាញកាលពីពេលថ្មីៗនេះ។

អីយ៉ា!​ កាលនៅពីក្មេង សុភ័ក្រ កុសុម៉ា ក៏គួរឱ្យស្រលាញ់ធម្មតាឯណា៕

តោះទស្សនាការសម្តែង របស់នាងនៅក្នុងវីដេអូខាងក្រោមនេះ កាលពីនៅវ័យ១២ឆ្នាំ៖ 

សុភ័ក្រ កុសុម៉ា កាលវ័យ១២ឆ្នាំ
សុភ័ក្រ កុសុម៉ា កាលវ័យ១២ឆ្នាំ
កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន
កញ្ញា សុភ័ក្រ កុសុម៉ា បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា