ភ្នំពេញ៖ តារាសម្តែងលោក ប៊ឺររី ដែលថ្មីៗនេះ កំពុងតែល្បីឈ្មោះបោះសម្លេង តាមរយៈការថតខ្សែភាពយន្តជាច្រើន។

ប៉ុន្តែកាលពីប៉ុន្មានម៉ោងមុននេះ ស្រាប់តែមានដំណឹងបែកធ្លាយមួយថា តារាសម្តែងមុខស្រស់ មានមន្តស្នេហ៍រូបនេះ ជាជនទី៣ដណ្តើមសង្សារគេ។

ជាក់ស្តែងយើងឃើញ ក្នុងគណនីហ្វេសប៊ុក របស់បុរសម្នាក់ បានបង្ហោះជាសារ និងរៀបរាប់រឿងមួយចំនួន ដែលប៊ឺររី លួចមានទំនាក់ទំនងស្នេហាជាមួយសង្សារខ្លួន។ មិនតែប៉ុណ្ណោះ បុរសរូបនោះ ក៏មានសារមួយចំនួន បញ្ជាក់ថា រឿងនេះពិតផងដែរ។

ខ្មែរឡូតក៏បានធ្វើការទំនាក់ទំនង ទៅលោក ប៊ឺររី ​ដើម្បីសួរពីព័ត៌មានពិត តែខាងលោកមិនបានទទួលទូរស័ព្ទ នៅវេលាពេលព្រឹកនេះ។ ហើយយើងក៏កំពុងតែរង់ចាំ ការទាក់ទងមកវិញពីលោកផងដែរ។

តែយ៉ាងណាមិញ សម្រាប់សាមីខ្លួន លោក ប៊ឺររី មិនទាន់បកស្រាយ រឺមានប្រតិកម្មចំពោះរឿងនេះនៅឡើយ។ 

តារាសម្តែងប្រុស ប៊ឺររី
តារាសម្តែងប្រុស ប៊ឺររី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ឺររី