ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី មាស សុខសោភា កំពុងតែ ទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យុវវ័យ ជាមួយនឹងបទចម្រៀងថ្មីជាច្រើនបទរបស់នាង។

ក្នុងនោះដែរ គេតែងសម្គាល់មើលថា វីដេអូចម្រៀងរបស់នាងនីមួយៗ គឺពិតជាប្លែក ទៅតាមអត្ថន័យបទចម្រៀង ដែលមានបទខ្លះ នាងត្រូវតែងខ្លួន បែបសាមញ្ញ រីឯ បទខ្លះទៀត នាង ក៏តែងខ្លួន បែបទាន់សម័យជាដើម។

អ្វីដែលភ្ញាក់ផ្អើល ជាងនេះទៅទៀតនោះ គឺកាលពីយប់មិញ តារាចម្រៀងស្រី​ មាស សុខសោភា បានទម្លាយនូវ វីដេអូខ្លីមួយ បង្ហាញពីការថត MVបទថ្មីរបស់នាង។

ប៉ុន្តែការថតវីដេអូចម្រៀងលើកនេះ គឺនាងបានតែងខ្លួន យ៉ាងសាហាវបំផុត ជាមួយនឹងអាវដ៏សែនស្តើង មើលឃើញអាវក្នុងយ៉ាងច្បាស់តែម្តង។ 

ក្រោយពីបានឃើញរូបភាព និងវីដេអូ​គួរឲ្យទាក់ទាញ បែបនេះ អ្នកគាំទ្រជាច្រើននាក់ បានទន្ទឹងរង់ចាំ នូវបទថ្មីរបស់នាង ថាពិតជា អស្ចារ្យប៉ុណ្ណា៕

តារាចម្រៀង មាស សុខសោភា
តារាចម្រៀង មាស សុខសោភា
រូបភាព ក្នុងបទថ្មី របស់ មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា