ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ (Ford) ប្រចាំប្រទេសកម្ពុជាបានរៀបចំព្រឹត្តិការណ៍តាំងបង្ហាញរថយន្ត Ford ចំនួន៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថៃ្ងទី ០៣ ខែកញ្ញា ឆ្នាំ២០១៧ នៅផ្សារទំនើប AEON ចាប់ពីម៉ោង ៩ព្រឹក ដល់ ម៉ោង ៩ យប់។

ការដាក់តាំងបង្ហាញនេះ មានវត្តមានរបស់រថយន្ត Ford Mustang, Explorer, Ecosport, Everest និង Ford Ranger ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនអតិថិជន ឲ្យបានយល់និងជ្រាបច្បាស់ពីលក្ខណៈពិសេស នៃបច្ចេកវិទ្យាចុងក្រោយរបស់រថយន្ត Ford។ ម្យ៉ាងទៀតអតិថិជននឹងមានឱកាសទទួលបាននូវកម្មវិធីផ្ដល់ជូនពិសេសគឺកម្មវិធី Ford Truck Month ដោយអតិថិជនគ្រាន់តែទិញរថយន្ត Ford Ranger 2017 អតិថិជននឹងទទួលបានម៉ូតូហុងដា Dream ស៊េរីថ្មី ឆ្នាំ2017 ចំនួន១គ្រឿង ឬ សាច់ប្រាក់សុទ្ធចំនួន ១, ៥០០ដុល្លារភ្លាមៗដោយមិនចាំបាច់ចាប់ឆ្នោត។ កម្មវិធីនេះមានត្រឹមតែរយៈពេល ៤ ថ្ងៃនៃការតាំងបង្ហាញនេះតែប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុន Ford ក៏មានកម្មវិធីកម្សាន្តពិសេសៗសម្រាប់អតិថិជនផងដែរ ដោយលោកអ្នកគ្រាន់តែថតរូប Selfie ជាមួយរថយន្ត Ford ណាមួយនឹងមានឱកាសឈ្នះរង្វាន់យ៉ាងស្រស់ស្អាតពីក្រុមហ៊ុន Ford។

សូមអញ្ជើញមកទស្សនា និងទទួលយកបទអត្ថប្រយោជន៍ទាំងអស់នេះ នៅផ្សារទំនើប AEON ដែលមានទីតាំងស្ថិតនៅ Daylight Plaza ជាន់ផ្ទាល់ដី។

សំរាប់ព័ត៌មានលម្អិត សូមធ្វើការទំនាក់ទំនងមកលេខ 012 333 975 ៕

ក្រុមហ៊ុន Ford ធ្វើការតាំងបង្ហាញរថយន្ត នៅផ្សារទំនើប AEON

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]