សារ៉ាយសមុទ្រកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើពិភពលោក ដោយហេតុថា សារ៉ាយសមុទ្រត្រូវបានប្រើប្រាស់នៅក្នុងមុខម្ហូបជាច្រើនប្រភេទ។ សារ៉ាយសមុទ្រពោរពេញទៅដោយសារជាតិកាល់ស្យូម ហើយលើសពីនេះទៅទៀត សារ៉ាយសមុទ្រក៏មានអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន ដែលមនុស្សភាគច្រើនប្រហែលជាមិនបានដឹងពីមុនមកផងដែរ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ដែលសារ៉ាយសមុទ្រអាចជួយដល់សុខភាពរបស់អ្នក៖

សារ៉ាយសមុទ្រស្រស់
សារ៉ាយសមុទ្រគ្រៀម

• ជួយការពារថ្លើម

ក្នុងពេលនេះ សារ៉ាយសមុទ្រត្រូវបានប្រើប្រាស់សម្រាប់ផលិតឱសថព្រោះគេបានរកឃើញថា សារ៉ាយសមុទ្រមានលក្ខណៈសម្បត្តិពិសេសមួយចំនួន អាចជួយព្យាបាលជំងឺ។  អ្នកជំនាញបានកត់សម្គាល់ឃើញថា សារ៉ាយសមុទ្រអាចជួយការពារថ្លើមពីផលប៉ះពាល់ទាំងឡាយដែលមនុស្សបានធ្វើទៅលើថ្លើម។

ជួយការពារថ្លើម

• ជំនួយខួរក្បាល និងសាច់ដុំ

សារ៉ាយសមុទ្រមានផ្ទុកកម្រិតអាស៊ីដ Arachidonic យ៉ាងច្រើន។ អាស៊ីតប្រភេទនេះអាចជួយជួសជុល និងជួយដល់ការលូតលាស់នៃជាលិកាសាច់ដុំឆ្អឹង។ អាស៊ីត Arachidonic ក៏អាចជួយបង្កើនសមត្ថភាពខួរក្បាល ហើយក៏អាចជួយបង្ការ និងព្យាបាលជំងឺសរសៃប្រសាទផងដែរ។

• ជូយដល់សុខភាពបេះដូង

ការទទួលទានសារ៉ាយសមុទ្រជាប្រចាំអាចធ្វើអោយស្ថានភាពសរសៃឈាមបេះដូង សម្ពាធឈាម ការរលាកសរសៃឈាម និងជំងឺដទៃទៀត មានភាពប្រសើរឡើងផងដែរ។  សារ៉ាយសមុទ្រមានបរិមាណសារធាតុចិញ្ចឹម សារជាតិសរសៃ  និងសារធាតុរ៉ែដែលអាចជួយដល់សុខភាពបេះដូងបាន។ 

ជូុយដល់សុខភាពបេះដូង

• ប្រឆាំងនឹងវីរុស

សារ៉ាយសមុទ្រមានផ្ទុកនូវសមាសធាតុម្យ៉ាង ដែលត្រូវអាចធ្វើការប្រយុទ្ធប្រឆាំងវីរុសជាច្រើន។ សមាសធាតុ phlorotannins ដែលមាននៅក្នុងសារាយសមុទ្រក៏អាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមួយចំនួនទៀតផងដែរ។ 

ប្រឆាំងនឹងវីរុស

• ប្រឆាំងនឹងជំងឺទឹកនោមផ្អែម

សារ៉ាយសមុទ្រមានសារធាតុ Polyphenols យ៉ាងច្រើន។ សារធាតុ Polyphonols អាចជួយរក្សាស្ថេរភាពជាតិស្ករនៅក្នុងឈាមបាន ហើយសារធាតុនេះក៏អាចជួយកាត់បន្ថយកំរិត Glycogen ក្នុងថ្លើមទៀតផង។ 

• ព្យាបាលជំងឺធាត់

អាល់ស៊ីនទីនដែលមាននៅក្នុងសារ៉ាយសមុទ្រអាចជួយធ្វើឲ្យបំពង់អាហារ ពោះវៀននិងជាពិសេសលំពែងមានសុខភាពប្រសើរឡើង។ លើសពីនេះទៅទៀត សារ៉ាយសមុទ្រក៏មានលក្ខណៈពិសេសជួយបង្កើនអង់ស៊ីមសម្រាប់បំបែកជាតិខ្លាញ់នៅក្នុងខ្លួនមនុស្សទៀតផង ដូច្នេះហើយបានជាសារ៉ាយសមុទ្រអាចជួយធ្វើឲ្យអ្នកស្រកគីឡូ។ 

ព្យាបាលជំងឺធាត់

• ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

ការញ៉ាំសារ៉ាយសមុទ្រអាចជួយបង្កាអ្នកពីកោសិកាមហារីក។ អ្នកជំនាញបានបង្ហាញថា អង់ស៊ីមដ៏មានឥទ្ធិពលនៅសារ៉ាយសមុទ្រនេះអាចកាត់បន្ថយកោសិកាដែលបណ្ដាលឲ្យកើតជំងឺមហារីកបាន។ 

• មានសារធាតុចិញ្ចឹមសម្បូរបែប

សារ៉ាយសមុទ្រមានផ្ទុកវីតាមីន A, C, E, និង B 12 ។ លើសពីនេះទៅទៀត សារ៉ាយសមុទ្រក៏ផ្ទុកទៅដោយសារជាតិកាល់ស្យូម ជាតិដែក សារជាតិសរសៃ Alginates និង Agar ផងដែរ ។ សារ៉ាយសមុទ្រក៏មានចំនួនប៉ូតាស្យូមច្រើនជាផ្លែចេកដល់ទៅ ៣៤ដងទៀតផង។

• ជួយបញ្ចេញជាតិពុល

អង់ទីអុកស៊ីដង់  និងអង់ស៊ីមដែលមាននៅក្នុងសារ៉ាយសមុទ្រអាចជួយបញ្ចេញជាតិពុលដែលបណ្តាលអោយមានការឆ្លងរោគដោយសារទឹកនោម និងបង្ការការរលាកតម្រងនោមផងដែរ។ 

• ប្រឆាំងនឹងជំងឺពុកឆ្អឹង

ការសិក្សាជាច្រើនបានបង្ហាញថា បើសិនជាអ្នកញ៉ាំសារ៉ាយសមុទ្រជាទៀងទាត់នៅក្នុងរបបអាហាររបស់អ្នក នោះហានិភ័យនៃការវិវឌ្ឍជំងឺពុកឆ្អឹងក៏អាចមានកំរិតទាបផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]